ស្ថានភាពអតិផរណា

ស្ថានភាព​អតិផរណា​នៅ​ខែ មិថុនា ឆ្នាំ២០១៥តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញ នៅខែ មិថុនា ឆ្នាំ ២០១៥ ​បានកើនឡើង ០,២% ធៀបនឹងខែ​កន្លងទៅ។ សន្ទស្សន៍ថ្លៃទំនិញ​ស្ទើរគ្រប់មុខ​មាន​ការ​កើនឡើងតិចតួច​ប៉ុណ្ណោះ និង​សន្ទស្សន៍​ថ្លៃទំនិញ​មួយចំនួន​បាន​ធ្លាក់ចុះ ដូចជា សន្ទស្សន៍​ថ្លៃផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត សន្ទស្សន៍ថ្លៃគ្រឿងសង្ហារឹម​សម្ភារៈប្រើប្រាស់ និង​ការថែទាំ និង​សន្ទស្សន៍ថ្លៃគមនាគមន៍។ បើធៀប​ឆ្នាំមុន សន្ទស្សន៍​ថ្លៃកើនឡើង ០,៧%។

ថ្ងៃទី១៤ ខែ​វិច្ឆិកា ២០១៥

ស្ថានភាព​អតិផរណា​នៅ​ខែ កុម្ភៈ ឆ្នាំ២០១៥តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បង្ហាញ​ថា នៅខែ កុម្ភៈ ឆ្នាំ ២០១៥ សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​បានកើនឡើង ១,២% ធៀបនឹងខែ​កន្លងទៅ។ តាម​ការ​សង្កេត ថ្លៃ​ទំនិញ​ដែលបាន​កើនឡើង​នៅក្នុងខែ កុម្ភៈ ឆ្នាំ ២០១៥ នេះ គឺ​ដោយសារវិសមភាព​នៃ​ការ​ផ្គត់ផ្គង់ និង​ពីឥទ្ធិពល​នៃ​ការ​កែ​សម្រួល​អត្រា​អាករ​ពិសេស ការ​រឹតបន្ដឹង​វិធាន​ការរដ្ឋបាល លើការ​ប្រមូលពន្ធ និង​ការបង្កើន​ប្រាក់​បៀវត្សរ៍។ ទន្ទឹមនឹង​នេះ ថ្លៃ​ប្រេង និងវត្ថុធាតុដើមមួយ​ចំនួននៅលើ​ទីផ្សារ​អន្ដរជាតិ​ក៏បានងើបឡើងវិញដែរ ដែលបាន​ធ្វើ​ឱ្យថ្លៃទំនិញ​នាំចូល​មួយ​ចំនួន ដូចជា​ប្រេងឥន្ធនៈជាដើម បាន​កើនឡើង។

ថ្ងៃទី១៤ ខែ​វិច្ឆិកា ២០១៥

ស្ថានភាព​អតិផរណា​នៅ​ខែ មករា ឆ្នាំ២០១៥ តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បង្ហាញ​ថា នៅខែ មករា ឆ្នាំ ២០១៥ សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​បាន​ថយចុះ ០,៤% ធៀប​ទៅ​នឹង​ខែ​កន្លងទៅ ក្នុងនោះ សន្ទស្សន៍​ថ្លៃ​ផ្ទះ​សំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀតបាន​ធ្លាក់ចុះ ១,៥% សន្ទស្សន៍​ថ្លៃ​ការ​ដឹកជញ្ជូនធ្លាក់ចុះ ៤,៦% និង​សន្ទស្សន៍​ថ្លៃ​គមនាគមន៍​បាន​ធ្លាក់ចុះ ០,៥%។ កា​រ​ធ្លាក់​សន្ទស្សន៍​ថ្លៃនេះ ជាពិសេស​ថ្លៃ​ប្រេងឥន្ធនៈ​បានជម្រុញឱ្យ​ថ្លៃទំនិញ សេវាកម្ម និង​ផលិតកម្ម​ពាក់ពន្ធ​មួយ​ចំនួនទៀត​បាន​ធ្លាក់ចុះទាប ជាបច្ច័យល្អ​សម្រាប់​ការ​សម្រួល​ដល់​សកម្មភាព​ការដឹកជញ្ជូន​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

ថ្ងៃទី១៤ ខែ​វិច្ឆិកា ២០១៥