បណ្តុំឯកសារ

តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ធ្នូ ឆ្នាំ ២០១៣ (TOFE for December 2013)នៅ​ខែ ធ្នូ ឆ្នាំ ២០១៣ សកម្មភាព​សេដ្ឋកិច្ច​មានដំណើរ​ការ​ជាប្រក្រតី​ ក្រោម​បរិយាកាស​នៃ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ។ ជារួម​នៅក្នុង​ឆ្នាំ ២០១៣ ទោះបី​ជា​មាន​កត្តា​អសកម្ម​ខ្លះៗ ដូចជាគ្រោះទឹកជំនន់ និង​សភាពការណ៍​នយោបាយ​អូស​បន្លាយ​ក្រោយ​ពេល​បោះឆ្នោត​ក្ដី សេដ្ឋកិច្ច​កម្ពុជា​នៅតែ​មាន​សន្ទុះ និង​កើន​ឡើង​ ជាពិសេស​ផ្នែក​កាត់​ដេរ សំណង់និង​ទេសចរណ៍ និងទន្ទឹមនឹងនេះ​ក៏​មានការកើនឡើង​វិនិយោគ គួរកត់សម្គាល់ លើវិស័យ​ឧស្សាហកម្ម ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរការ​ពិពិធកម្ម​សេដ្ឋកិច្ច​កម្ពុជា។ ចំណែក​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ ការអនុវត្ដថវិកា​បានប្រព្រឹត្ត​ទៅតាម​ការ​គ្រោង ដោយបាន​គាំទ្រ​នូវ​ការ​អនុវត្ដ​សេវាសាធារណៈ​ជាប្រចាំ និង​សម្របសម្រួលស្ថិរភាព​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និងគាំទ្រកំណើន​ឆ្នាំ២០១៣។

ថ្ងៃទី៨ ខែ​ឧសភា ២០១៤

តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ វិច្ឆិកា ឆ្នាំ ២០១៣ (TOFE for November 2013)នៅ​ខែ វិច្ឆិកា ឆ្នាំ ២០១៣ សកម្មភាព​សេដ្ឋកិច្ច​មានដំណើរ​ការ​ជាប្រក្រតី​ក្រោម​បរិយាកាស​នៃ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដោយបាន​រក្សា​នូវ​ស្ថេរភាព​ថ្លៃ និង​អត្រា​ប្ដូរប្រាក់​ដែលមាន​លក្ខណៈ​អំណោយផល ចំពោះ​វិនិយោគ​និង​ពាណិជ្ជកម្ម ។ ក្នុង​រយៈពេល១១ខែ​ដើមឆ្នាំ ២០១៣ ទុនវិនិយោគ​ដែល​អនុម័ត ដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​កើនឡើង​គួរកត់សម្គាល់ ពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម ក្នុង​ដំណើរការ​ពិពិធកម្ម​សេដ្ឋកិច្ច ។ និយាយ​ជារួម ផ្នែក​កាត់ដេរ សំណង់ និង​ទេសចរណ៍ បន្ត​កើនឡើង ល្អ​នៅ​អំឡុង​ឆ្នាំ ២០១៣ ។ ចំណែក​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ ការអនុវត្ដ​ថវិកា បាន​ប្រព្រឹត្ដទៅ​តាម ការគ្រោង​ដោយបាន​គាំទ្រ​នូវ​ការអនុវត្ដ​សេវាសាធារណៈ​ជាប្រចាំ និង​សម្របសម្រួល​ស្ថេរភាព​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​ជំរុញ​កំណើន​ឆ្នាំ ២០១៣ ។

ថ្ងៃទី៣ ខែ​មេសា ២០១៤

តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ តុលា ឆ្នាំ ២០១៣ (TOFE for October 2013)ក្នុង​រយៈពេល ១០ខែ​ដើមឆ្នាំ ២០១៣ នេះ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​មាន​សកម្មភាព​ល្អប្រសើរ ដោយ​រក្សាបាន​នូវ​ស្ថេរភាព​ថ្លៃ និង​អត្រា​ប្តូរប្រាក់ ។ ទុនវិនិយោគ​ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​កើនឡើង​គួរកត់សម្គាល់ ពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម ក្នុង​ដំណើរការ​ពិពិធកម្ម​សេដ្ឋកិច្ច ។និយាយ​ជារួម ផ្នែក​កាត់ដេរ សំណង់ និង​ទេសចរណ៍ នៅ​បន្ត​កើនឡើង​យ៉ាង​ល្អប្រសើរ ។ ចំណែក​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ ការអនុវត្ដ​ថវិកា១០ខែ​ដើមឆ្នាំ ២០១៣ ប្រព្រឹត្តទៅបាន​តាម​ការគ្រោង​ដោយបាន​គាំទ្រ​នូវ​ការអនុវត្ដ​សេវាសាធារណៈ​ជាប្រចាំ និង​សម្របសម្រួល​ស្ថេរភាព​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​ជំរុញ​កំណើន​ឆ្នាំ ២០១៣ ។

ថ្ងៃទី៣ ខែ​មេសា ២០១៤

តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ សីហា ឆ្នាំ ២០១៣ (TOFE for August 2013)ក្នុង​រយៈពេល ៨ខែ​ដើមឆ្នាំ ២០១៣ នេះ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​មាន​សកម្មភាព​ល្អប្រសើរ ដោយសារ​ដំណើរការ​ពិពិធកម្ម​សេដ្ឋកិច្ច​បាន​បង្កើនល្បឿន​ក្នុង​វិស័យ​ឧស្សាហកម្ម រួមជាមួយ​នឹង​ការកើនឡើង​ផ្នែក​កាត់ដេរ ផ្នែក​ហិរញ្ញវត្ថុ ផ្នែក​សំណង់ និង​ទេសចរណ៍ ។ ទោះបីជា​កម្ពុជា​ទទួលរង​នូវ​ភាព​អសកម្ម​ខ្លះៗនៃ​ព្រឹត្តិការណ៍​មុន​និង​ក្រោយ​បោះឆ្នោត​ក្ដី ក៏​កំណើនសេដ្ឋកិច្ច​ឆ្នាំ ២០១៣ រំពឹងថា​នឹង​សម្រេចបាន​លើសពី​ការគ្រោង​កាលពីដើមឆ្នាំ ។ ចំណែក​ទំនិញប្រើប្រាស់​នៅ​រក្សា​ស្ថេរភាព​ល្អ ដែលនាំឱ្យ​​អតិផរណា​ចុះទាបតាមការរំពឹងទុក ។ ការកើន​ឡើង​សកម្មភាព​សេដ្ឋកិច្ច​នេះ បាន​ធ្វើឱ្យ​ការ​អនុវត្ដ​ថវិកា ៨ខែ​ដើមឆ្នាំ ២០១៣ ប្រព្រឹត្តទៅបាន​ល្អ ។

ថ្ងៃទី៣ ខែ​មេសា ២០១៤

ថវិកាសង្ខេប ឆ្នាំ ២០១៤

ថ្ងៃទី១០ ខែ​មីនា ២០១៤