តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កញ្ញា ឆ្នាំ ២០១៦ (TOFE for September 2016) នៅ​រយៈពេល ៩ ខែ​ដើមឆ្នាំ ២០១៦ នេះ សេដ្ឋកិច្ច​សកល​អាច​នៅ​កើន​ឡង​ក្នុង​កំរិត​ជាមធ្យម​ទោះបីជា​មានការ​ប្រែប្រួល​ខ្លាំង​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​ក៏ដោយ ។ ដូចគ្នានេះដែរ​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​ក៏បាន​កើនឡើង​ក្នុង​កំរិត​មធ្យម​ដែរ ដោយសារ​ភាព​ថមថយ​នៃ​ការនាំចេញ ។ ចំពោះ​ប្រទេស​កម្ពុជា​វិញ សកម្មភាព​សេដ្ឋកិច្ច​នៅ​បន្ត​មានដំណើរ​ការល្អ​ហើយ​ត្រូវបាន​ប៉ាន់ស្មាន​ថា​នឹង​រក្សាបាន​កំណើន​ប្រមាណ ៧% សម្រាប់​ឆ្នាំ ២០១៦ ។

ថ្ងៃទី២៨ ខែ​តុលា ២០១៦

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ សីហា ឆ្នាំ ២០១៦ (TOFE for August 2016)នៅ​រយៈ​ពេល​ ៨ ខែ ដើម​ឆ្នាំ ២០១៦ នេះ ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា បន្ត​មាន​ស្ថិរភាព​ល្អ ដោយសារ​ការ​រក្សា​បាន​នូវ​ស្ថិរភាព​អត្រាប្ដូរប្រាក់ និង​អតិផរណា។ វិស័យ​ឧ​ស្សាហកម្ម​កាត់ដេរ វិស័យ​សំណង់ និង​វិស័យ​អចលន​ទ្រព្យ នៅ​តែ​បន្ត​រុញ​ច្រាន​កំណើន​សេដ្ឋកិច្ច​កម្ពុជា ខណៈ​កំណើន​វិស័យ​កសិកម្ម​ និង​វិស័យ​ទេសចរណ៍ ហាក់​នៅ​ទ្រឹង។ រីឯ​ ការ​អនុវត្ត​ថវិកា​រដ្ឋ​បាន​បង្ហាញ​នូវ​លទ្ធផល​ជា​វិជ្ជមាន ដោយ​បាន​បង្ហាញ​ពី​ការ​ខិតខំ​កែលម្អ​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​ពី​សំណាក់​ភ្នាក់ងារ​ប្រមូល​ចំណូល​ និង​ការ​បន្ត​បង្កើន​គុណភាព​ចំណាយ​នៅ​តាម​បណ្ដា​ក្រសួង​ស្ថាប័ន​នានា។

ថ្ងៃទី៧ ខែ​តុលា ២០១៦

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មិថុនា ឆ្នាំ ២០១៦ (TOFE for June 2016) នៅឆមាសទី១ ដើមឆ្នាំ​២០១៦ ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​ស្ថិរភាព​ល្អ ដោយ​មាន​ស្ថិរភាព​អត្រា​ប្ដូរ​ប្រាក់ និង​អតិផរណា​មាន​កម្រិត​ទាប។ សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​អាច​រក្សា​បាន​នូវ​កំណើន​រឹងមាំ ដែលនាំ​មុខ​ដោយ​វិស័យ​ធំៗ​មួយ​ចំនួន​ដូចជា វិស័យ​ឧស្សាហកម្ម​កាត់ដេរ វិស័យ​សំណង់ និង​វិស័យ​អ​ចលន​ទ្រព្យ។ រីឯការ​អនុវត្ត​ថវិកា​រដ្ឋ​បាន​បង្ហាញ​នូវលទ្ធផល​ជា​វិជ្ជមាន​ ដោយ​មាន​ការ​ខិតខំ​កែ​លម្អ​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​ពី​សំណាក់​ភ្នាក់ងារ ប្រមូល​ចំណូល និង​ការ​បន្ត​បង្កើន​គុណភាព​ចំណាយ​នៅតាម​បណ្ដា​ក្រសួងស្ថាប័ននានា។

ថ្ងៃទី២ ខែ​សីហា ២០១៦

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ឧសភា ឆ្នាំ ២០១៦ (TOFE for May 2016) នៅ​រយៈពេល​ ៥ ខែ ដើម​ឆ្នាំ ២០១៦ សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​​បន្ត​មាន​ដំណើរការ​ល្អ​ដែល​នាំមុខ​ដោយ​វិស័យ​មួយ​ចំនួន​ដូចជា វិស័យ​សំណង់ និង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ជា​ពិសេស​សំលៀកបំពាក់ និង​ស្បែកជើង។ រីឯការ​អនុវត្ដ​ថវិកា​បាន​បង្ហាញ​នូវលទ្ធផល​ជា​វិជ្ជមាន ដោយ​មាន​ការខិតខំ​កែ​លម្អ​ប្រសិទ្ធភាពនៃ​ការប្រមូល​ចំណូល ពី​សំណាក់​ភ្នាក់ងារ​ប្រមូល​ចំណូលពន្ធ និង​ការពង្រឹងនិតិវិធី​ក្នុង​ការ​អនុវត្តចំណាយ​តាម​ក្រសួង​ស្ថាប័ន​នានា។

ថ្ងៃទី២៨ ខែ​មិថុនា ២០១៦