បោះពុម្ពផ្សាយ

តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ធ្នូ ឆ្នាំ ២០១១ (TOFE for December 2011)នៅ​ឆ្នាំ ២០១១ នេះ ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​មាន​សកម្មភាព​ល្អ ទោះបី​ទទួល​រង​ដោយ​គ្រោះ​ទឹក​ជំនន់​ក៏ដោយ​ ដូចជា​ការ​កើន​ឡើង​វិស័យ​កាត់​ដេរ​សំលៀកបំពាក់ និង​ការ​កើន​ឡើង​វិស័យ​ទេសចរណ៍​ជាដើម ។ រាជរដ្ឋាភិបាល​បាន​អន្តរាគម​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់នានា និង​សម្របសម្រួល​សកម្មភាព​សេដ្ឋកិច្ច អោយមាន​ដំណើរការ​ល្អ ។ ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈក៏​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​ប្រយ័ត្ន​ប្រយែង ដើម្បី​ធានា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិចច និង​ជំរុញ​កំណើន ។

ថ្ងៃទី២៩ ខែ​សីហា ២០១២

តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ វិច្ឆិកា ឆ្នាំ ២០១១ (TOFE for November 2011)គិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១១ នេះ សេដ្ឋកិច្ច​កម្ពុជា​នៅតែ​មាន​សកម្មភាព​ល្អ ទោះបី​ទទួលរង​ដោយ​គ្រោះ​ទឹកជំនន់​ក៏ដោយ ដូចជា​ការកើន​ឡើង​វិស័យ​កាត់​ដេរ​សំលៀកបំពាក់ និង​ការ​កើនឡើងវិស័យ​ទេសចរណ៍​ជាដើម ។ ក្នុង​ការ​អនុវត្ដ​ថវិកា​ទោះបី​ជា​មានភាព​តឹងតែង​ខាង​ផ្នែក​ប្រមូលចំណូល រាជរដ្ឋាភិបាល​បានបន្ដ​តាមដាន និង​អនុវត្ដ​គោល​នយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​យ៉ាង​ប្រយ័ត្នប្រយែង ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ និង​សម្របសម្រួល​សកម្មភាព​សេដ្ឋកិច្ច ។

ថ្ងៃទី២៨ ខែ​កុម្ភៈ ២០១២

តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កញ្ញា ឆ្នាំ ២០១១ (TOFE for September 2011)គិតត្រឹមខែ កញ្ញា ឆ្នាំ ២០១១ នេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានបន្តកើនឡើង ដូចជាការកើនឡើងវិស័យកាត់ដេរសំលៀកបំពាក់ និងវិស័យ​ទេសចរណ៍​ជាដើម ។ ទោះជា​យ៉ាងនេះក្ដី កំណើនអតិផរណា​មានកំរិត​ខ្ពស់​នៅ​ក្នុង​ខែ កញ្ញា ឆ្នាំ ២០១១ បាន​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជន និងដល់ការអនុវត្ថុន៍ហិរញ្ញវត្ថុសាធារណៈ ។

ថ្ងៃទី២៨ ខែ​វិច្ឆិកា ២០១១