បោះពុម្ពផ្សាយ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ឧសភា ឆ្នាំ ២០១៥ (TOFE for May 2015) នៅ​ដើម​ឆ្នាំ ២០១៥ គិត​ត្រឹមខែឧសភា សកម្មភាព​សេដ្ឋកិច្ច​មាន​ការរីកចំរើន​និង​រួមបន្ត​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ តាម​រយៈ​ការរក្សា​ស្ថិរភាព​អត្រា​ប្ដូរប្រាក់ និង​កាត់​​បន្ថយអតិផរណា។ ចំណែក​សកម្មភាព​សេដ្ឋកិច្ច​នៅតាម​វិស័យ​នីមួយៗនៅតែបន្ត​កើនឡើងល្អ ដូចជា​ការ​កើន​ឡើង​ផ្នែកនាំចេញ​ផលិតផល​កសិកម្ម និង​ផលិតផល​ឧស្សាហកម្ម​នានា និង​កំណើន​ការនាំចូល​សម្ភារៈ​សំណង់។ សកម្មភាព​នេះ​បានជំរុញឱ្យ​មាន​កំណើននៃ ការ​ប្រមូលចំណូល​ពន្ធ​ពាណិជ្ជកម្ម​និងពន្ធដារ។ ក្នុង​សកម្មភាព​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​បានរួម​ចំណែក​ធ្វើឱ្យ​វិស័យ​សារពើពន្ធ​នៅ​បន្ត​កើនឡើង ដោយ​សារការខិតខំ​បង្កើនប្រសិទ្ធភាព​លើ​ការប្រមូលពន្ធ និង​ការ​ចំណាយ​ត្រូវបាន​បន្ត​ត្រួតពិនិត្យ​យ៉ាងម៉ត់ចត់​ក្នុង​ន័យ​បង្កើន​ប្រសិទ្ធភាព សន្សំសំចៃ​ថវិកា និង​ការ​ផ្ដល់​សេវា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

ថ្ងៃទី១២ ខែ​សីហា ២០១៥

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មេសា ឆ្នាំ ២០១៥ (TOFE for April 2015) នៅ​ដើមឆ្នាំ ២០១៥ គិតត្រឹម​ខែ​មេសា ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ត្រូវការ​គ្រប់គ្រង​និង​មាន​ស្ថិរភាព ដូចជា​ស្ថេរភាព​អត្រា​ប្តូរប្រាក់ និង អតិផរណា​មានកម្រិតទាប។ ចំណែក​សកម្មភាព​សេដ្ឋកិច្ច​នៅតាម​វិស័យ​នីមួយៗ នៅតែ​បន្ត​កើនឡើងល្អ ដូចជា​មាន​ការកើន​ឡើង​ទាបជាង​ការរំពឹងទុក​ផ្នែក​នាំ​ចេញ​ផលិតផល​កសិកម្ម និងផលិតផល​ឧស្សាហកម្មនានា និង​ការកើនឡើង​ការនាំចូលសម្ភារៈសំណង់ ទោះបីជាមានការថមថយបន្តិចលើ វិស័យទេសចរណ៍ក៏ដោយ។ ចំណែកវិស័យសារពើពន្ធនៅបន្តកើនឡើង ដោយសារការខិតខំបង្កើនប្រសិទ្ធភាព​លើការប្រមូល​ពន្ធ និង​ការចំណាយត្រូវបានបន្តត្រួតពិនិត្យ​យ៉ាងម៉ត់ចត់​ក្នុង​ន័យ​បង្កើន​ប្រសិទ្ធភាព, សន្សំ​សំចៃ​ថវិកា និង​ការផ្ដល់សេវាឱ្យកាន់តែប្រសើរឡើង។

ថ្ងៃទី៩ ខែ​មិថុនា ២០១៥

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មីនា ឆ្នាំ ២០១៥ (TOFE for March 2015) នៅដើមឆ្នាំ ២០១៥ នេះ សកម្មភាព​សេដ្ឋកិច្ច​មាន​ដំណើរការ​ល្អ ក្រោម​បរិយាកាស​នៃស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ការបន្ត​ការអនុវត្តគោលនយោបាយ​ជាតិមួយចំនួន។ ការវិនិយោគ​ទុន​នៅតែ​បន្ត​កើនឡើងខ្ពស់ ដូចជា​មានការបន្ត​កើនឡើង​ខ្ពស់​សកម្ម​ភាព​សំណង់ ផលិតកម្ម​មួយ​ចំនួន​ក្នុង​ផ្នែក​ឧស្សាហកម្ម​និង​កសិកម្ម ទោះបី​ជា​មានការថម​ថយ​ផលិតកម្ម​សំលៀកបំពាក់ និង​វិស័យទេសចរក៏ដោយ។ ចំណែក​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ ការអនុវត្ត​ថវិកា​បាន​ប្រព្រឹត្តទៅ​តាម​ការគ្រោង​ដោយ​បានគាំទ្រ​នូវការ​អនុវត្ត​សេវាសាធារណៈ​ទាន់ពេលវេលា សម្របសម្រួល​ស្ថិរភាព​គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រកំណើនឆ្នាំ ២០១៥។ ការចំណាយត្រូវបាន​បន្ត​ត្រួតពិនិត្យ​យ៉ាងម៉ត់ចត់​ក្នុងន័យ​បង្កើន​ប្រសិទ្ទភាព​ប្រតិបត្តិការ​សន្សំសំចៃ​ថវិកា និង​កែលម្អ​ប្រព័ន្ធ​ផ្ដល់​ថវិកា​ឱ្យកាន់តែ​ប្រសើរ​ឡើង។

ថ្ងៃទី២១ ខែ​ឧសភា ២០១៥

ថវិកាសង្ខេប ឆ្នាំ ២០១៥

ថ្ងៃទី១៦ ខែ​មីនា ២០១៥

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ធ្នូ ឆ្នាំ ២០១៤ (TOFE for December 2014) ចាប់​ពី​ពាក់កណ្ដាល​ឆ្នាំ ២០១៤ តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារអន្តរជាតិបានធ្លាក់ចុះជាបន្តបន្ទាប់​ ដែល​ជា​កត្តា​ល្អ​សម្រាប់​ប្រទេស​នាំចូលប្រេង រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ។ កត្តានេះ​បានចូលរួម​កាត់បន្ថយ​សម្ពាធ​​ថ្លៃ និង អថិផរណា​នៅក្នុង​ឆ្នាំ ២០១៤ ដែលនាំឱ្យរក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចជារួម។ វិស័យ​សំណង់​នៅ​តែ​បន្ត​សកម្មភាព តាមរយៈ​ការកើន​ឡើង​​នៃ​ការនាំចូល​សម្ភារៈ​សំណង់ ប៉ុន្តែ​វិស័យកាត់ដេរ ទេសចរណ៍ និង កសិកម្មបានកើន​ឡើង​ក្នុង​កម្រិតទាបជាង​ការរំពឹងទុក។ ចំពោះការអនុវត្តថវិកា រដ្ឋាភិបាលបន្តបង្កើន​ប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ តាមរយៈប្រព័ន្ធលើកទឹកចិត្តមន្ត្រី ពង្រឹងតម្លាភាពនៃការប្រកាសពន្ធ និង​បន្ថែមប្រព័ន្ធកុំព្យូទ័រ (IT System) ក្នុងការប្រមូល។ ចំណែកឯការចំណាយត្រូវបានបន្តត្រួតពិនិត្យយ៉ាងម៉ត់ចង់​ក្នុង​ន័យ​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ សន្សំសំចៃថវិកា និង​កែលម្អប្រព័ន្ធ​ផ្ដល់​ថវិកាឱ្យកាន់​តែ​ប្រសើរឡើង។

ថ្ងៃទី១៦ ខែ​មីនា ២០១៥