បណ្តុំឯកសារ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ធ្នូ ឆ្នាំ ២០១៤ (TOFE for December 2014) ចាប់​ពី​ពាក់កណ្ដាល​ឆ្នាំ ២០១៤ តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារអន្តរជាតិបានធ្លាក់ចុះជាបន្តបន្ទាប់​ ដែល​ជា​កត្តា​ល្អ​សម្រាប់​ប្រទេស​នាំចូលប្រេង រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ។ កត្តានេះ​បានចូលរួម​កាត់បន្ថយ​សម្ពាធ​​ថ្លៃ និង អថិផរណា​នៅក្នុង​ឆ្នាំ ២០១៤ ដែលនាំឱ្យរក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចជារួម។ វិស័យ​សំណង់​នៅ​តែ​បន្ត​សកម្មភាព តាមរយៈ​ការកើន​ឡើង​​នៃ​ការនាំចូល​សម្ភារៈ​សំណង់ ប៉ុន្តែ​វិស័យកាត់ដេរ ទេសចរណ៍ និង កសិកម្មបានកើន​ឡើង​ក្នុង​កម្រិតទាបជាង​ការរំពឹងទុក។ ចំពោះការអនុវត្តថវិកា រដ្ឋាភិបាលបន្តបង្កើន​ប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ តាមរយៈប្រព័ន្ធលើកទឹកចិត្តមន្ត្រី ពង្រឹងតម្លាភាពនៃការប្រកាសពន្ធ និង​បន្ថែមប្រព័ន្ធកុំព្យូទ័រ (IT System) ក្នុងការប្រមូល។ ចំណែកឯការចំណាយត្រូវបានបន្តត្រួតពិនិត្យយ៉ាងម៉ត់ចង់​ក្នុង​ន័យ​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ សន្សំសំចៃថវិកា និង​កែលម្អប្រព័ន្ធ​ផ្ដល់​ថវិកាឱ្យកាន់​តែ​ប្រសើរឡើង។

ថ្ងៃទី១៦ ខែ​មីនា ២០១៥