តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច

តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ ឧសភា ឆ្នាំ ២០០៩ (TOFE for​ May 2009)នៅ​ដើម​ឆ្នាំ ២០០៩ នេះ ឥទ្ធិពល​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក បាន​ធ្វើ​ឲ្យសកម្មភាព​សេដ្ឋកិច្ច​មួយ​ចំនួន​ជាប់​គាំង​បង្ក​ឲ្យ​មាន​ការ​ថយ​ចុះ​ពាណិជ្ជកម្ម​អន្តរជាតិ ការ​បាត់បង់​ការងារ​ធ្វើ និង​ការ​ថយ​ចុះ​ចំណូល​ជាដើម ។ ថ្មីៗ​នេះ ទោះបី​ជា​មាន​ការ​ព្យាករណ៍​ថា សេដ្ឋកិច្ច​ពិភពលោក​រើប​ឡើង​វិញ ក៏​ពុំ​ទាន់​មាន​សញ្ញា​វិជ្ជមាន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឡើយ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា នៅ​តែ​បន្ត​រង​ផល​ប៉ះពាល់ ជា​ពិសេស​នយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ ក្នុង​ការ​អនុវត្ត​ចំណូល និង​ចំណាយ​ថវិកា​រដ្ឋ ។

ថ្ងៃទី១៥ ខែ​កក្កដា ២០០៩

តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ឆ្នាំ ២០០៨ (TOFE for 2008)នៅឆ្នាំ ២០០៨ ស្ថានភាពសេដ្ឋកិច្ច​ ​និងហិរញ្ញវត្ថុពិភពលោក បានពើបប្រទះនឹងភាពកោលាហល​ ដូចជា ភាពមិន នឹងន៎ នៃតម្លៃប្រេងឥន្ឋនៈ​ ម្ហូបអាហារ តម្លៃប្រាក់ដុល្លារអាមេរិក និងកលិយុគនៃវិបត្តិហិរញ្ញវត្ថុជាដើម ហើយបាន ជះឥទ្ឋិពល មកលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ។ លើសពីនេះ ការប្រឈមគ្នានៅតាមព្រំដែនកម្ពុជា‍​‍-ថៃ ក៏បាន ធ្វើឱ្យមានភាព តានតឹងខាងផ្នែកសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដែរ ។ នៅក្នុងរយៈពេលនោះ រាជរដ្ឋាភិបាលបានរៀបចំ វិធានការទប់ស្កាត់ជាបន្តបន្ទាប់ ហើយការអនុវត្តន៍ថវិការដ្ឋ ក៏មានភាពល្អប្រសើរដែរ ។

ថ្ងៃទី៦ ខែ​ឧសភា ២០០៩

តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ ធ្នូ ឆ្នាំ ២០០៧ (TOFE for December 2007) ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០០៧ មានការកើនឡើងគួរអោយកត់សំគាល់ ។ កំណើនសេដ្ឋកិច្ចបានកើន ឡើងក្នុងកំរិត ១០.១% ដោយសារមានការកើនឡើងវិស័យនាំចេញសំលៀកបំពាក់ វិស័យសំណង់ វិស័យ ទេសចរណ៍ និងការរីកចំរើនប្រកប ដោយចិរភាពនៃផលិតកម្មកសិកម្ម ។ ក្នុងនយោបាយសារពើពន្ធ ក្នុងការ លើកកំពស់កំណើន សេដ្ឋកិច្ចរាជរដ្ឋាភិបាលបានខិតខំកៀងគរចំណូល ដើម្បីបំពេញអោយចំណាយសាធារណៈ ដែលមានចំនួនកាន់តែច្រើនឡើង ។

ថ្ងៃទី២១ ខែ​វិច្ឆិកា ២០០៨