បោះពុម្ពផ្សាយ

តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ សីហា ឆ្នាំ ២០១៣ (TOFE for August 2013)ក្នុង​រយៈពេល ៨ខែ​ដើមឆ្នាំ ២០១៣ នេះ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​មាន​សកម្មភាព​ល្អប្រសើរ ដោយសារ​ដំណើរការ​ពិពិធកម្ម​សេដ្ឋកិច្ច​បាន​បង្កើនល្បឿន​ក្នុង​វិស័យ​ឧស្សាហកម្ម រួមជាមួយ​នឹង​ការកើនឡើង​ផ្នែក​កាត់ដេរ ផ្នែក​ហិរញ្ញវត្ថុ ផ្នែក​សំណង់ និង​ទេសចរណ៍ ។ ទោះបីជា​កម្ពុជា​ទទួលរង​នូវ​ភាព​អសកម្ម​ខ្លះៗនៃ​ព្រឹត្តិការណ៍​មុន​និង​ក្រោយ​បោះឆ្នោត​ក្ដី ក៏​កំណើនសេដ្ឋកិច្ច​ឆ្នាំ ២០១៣ រំពឹងថា​នឹង​សម្រេចបាន​លើសពី​ការគ្រោង​កាលពីដើមឆ្នាំ ។ ចំណែក​ទំនិញប្រើប្រាស់​នៅ​រក្សា​ស្ថេរភាព​ល្អ ដែលនាំឱ្យ​​អតិផរណា​ចុះទាបតាមការរំពឹងទុក ។ ការកើន​ឡើង​សកម្មភាព​សេដ្ឋកិច្ច​នេះ បាន​ធ្វើឱ្យ​ការ​អនុវត្ដ​ថវិកា ៨ខែ​ដើមឆ្នាំ ២០១៣ ប្រព្រឹត្តទៅបាន​ល្អ ។

ថ្ងៃទី៣ ខែ​មេសា ២០១៤

ថវិកាសង្ខេប ឆ្នាំ ២០១៤

ថ្ងៃទី១០ ខែ​មីនា ២០១៤

តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ធ្នូ ឆ្នាំ ២០១២ (TOFE for December 2012)នៅ​ឆ្នាំ ២០១២ នេះ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​មាន​សកម្មភាព​ល្អប្រសើរ ដោយសារ​ដំណើរការពិពិធកម្ម​សេដ្ឋកិច្ច​បានបង្កើនល្បឿន​ក្នុង​វិស័យ​ឧស្សាហកម្ម ទោះបីជា​ផ្នែក​កាត់ដេរ​មាន​កំណើន​ទាបជាង​ការរំពឹងទុក​ក្ដី ក៏​សកម្មភាព​សេដ្ឋកិច្ច​ក្នុងវិស័យ​សំខាន់​ៗមួយចំនួនទៀតមានដំណើរការ​ល្អ ដែលគាំទ្រ​ដោយទំនុកចិត្ត​នៃទីផ្សារ និងកំណើនឥណទានធនាគារ ។ សកម្មភាពដែលជំរុញ​កំណើនដូចជា៖ ការងើប​ឡើង​ផ្នែកសំណង់ ការកើនឡើងចំនួនទេសចរ និង​ការនាំចេញផលិតផលកសិកម្ម ។ ចំណែកទំនិញប្រើប្រាស់​នៅរក្សាស្ថេរភាពល្អ ដែលនាំឱ្យ​អតិផរណា​ប្រចាំឆ្នាំថយចុះទាប ។​ ការកើនឡើងសកម្មភាពសេដ្ឋកិច្ចនេះ បានធ្វើឱ្យ​ការអនុវត្តថវិកាឆ្នាំ ២០១២ ប្រព្រឹត្តទៅបានល្អ ។

ថ្ងៃទី២៥ ខែ​កញ្ញា ២០១៣