សេវាសាធារណៈ

សេវាទទួលលិខិតប្រកាសបង់ពន្ធប៉ាតង់ សម្រាប់អ្នកជាប់ពន្ធធំ
បរិយាយអំពីសេវាសេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះការដាក់លិខិតប្រកាសបង់ពន្ធ
ប៉ាតង់ សម្រាប់អ្នកជាប់ពន្ធធំ
មូលដ្ឋានគតិយុត្ត▪ប្រកាសលេខ ១៨២១ សហវ-ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីវិធាននិងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់
▪ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនា-
យកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
▪ប្រកាសលេខ ៧២៥ សហវ.ប្រក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការបញ្ឈប់ការលក់ឯកសារលិខិតប្រកាស
ពន្ធគ្រប់ប្រភេទ
▪សេចក្ដីជូនដំណឹងលេខ ៤៣០៤ អពដ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ របស់
អគ្គនាយកដ្ឋានពន្ធដារ ស្ដីពីការពន្យារពេលក្នុងការប្រកាសបង់ពន្ធប៉ាតង់
សម្រាប់ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ សម្រាប់សហ-
គ្រាសទាំងឡាយដែលមិនទាន់បានធ្វើបច្ចុប្បន្នភាពព័ត៌មានចប់សព្វគ្រប់
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈទទួលលិខិតបញ្ជាក់ការបង់ប្រាក់ពន្ធ
កម្រៃសេវាសាធារណៈ០ រៀល​
សុពលភាពនៃសេវា សាធារណៈ១ ឆ្នាំ
រយៈពេលនៃការផ្តល់សេវា សាធារណៈភ្លាមៗ បន្ទាប់ពីបានបង់ប្រាក់នៅធនាគាររួច
ឯកសារតម្រូវប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ និងបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ
អាសយដ្ឋាន៖ ជាន់ទី១ នៃអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅកែងមហាវិថ
សហព័ន្ធរុស្ស៊ី (១១០) និងម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់ ១ ខណ្ឌ
ទួលគោក រាជធានីភ្នំពេញ។
អ៊ីម៉ែល៖ dlt@tax.gov.kh
ទូរស័ព្ទ៖ (៨៥៥) ២៣ ៨៨ ៤៦ ៧២
ពេលម៉ោងបំពេញការងារម៉ោង ៨:០០ នាទី​ព្រឹក ដល់ម៉ោង ៤:៤៥ នាទី​រសៀល​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ប្រអប់សំបុត្រទទួលពាក្យបណ្ដឹងដែលមាននៅតាមអង្គភាពពន្ធដារ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយអគ្គនាយកដ្ឋានពន្ធដារ

ព័ត៌មានពាក់ព័ន្ធ