សេវាសាធារណៈ

សេវាផ្ទៀងផ្ទាត់វិញ្ញាបនបត្រដើមកំណើតទំនិញ
បរិយាយអំពីសេវាការផ្ទៀងផ្ទាត់វិញ្ញាបនបត្រដើមកំណើត គឺជានីតិវិធីនៃការពិនិត្យលើភាពត្រឹមត្រូវ នៃវិញ្ញាបនបត្រដើមកំណើតទំនិញ ដែលត្រូវបានដាក់ស្នើដោយអ្នកនាំចូលដើម្បីអាចអនុវត្តអត្រាពន្ធអនុគ្រោះ ក្រោមបញ្ញត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរី និងកិច្ចព្រមព្រៀងផ្សេងទៀតជាធរមាន
មូលដ្ឋានគតិយុត្ត▪ច្បាប់ស្តីពីគយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/
០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧
ប្រកាសលេខ ១២៦៣ សហវ.ប្រក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពី
ការរៀបចំនិងការប្រព្រឹត្តទៅរបស់បណ្តាការិយាល័យនៃនាយកដ្ឋានផែនការ
បច្ចេកទេស និងកិច្ចការអន្តរជាតិ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
លិខិតលេខ ២៨៦ អគរ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១០ ស្តីពីការកែសម្រួល
និងការកំណត់បន្ថែមមួយចំនួនលើនីតិវិធីគយ ដើម្បីបង្កការងាយស្រួលដល់
វិនិយោគិន និងធុរជនពាក់ព័ន្ធ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈម្ចាស់ទំនិញនាំចេញ នាំចូល ឬជើងសាគយ
កម្រៃសេវាសាធារណៈមិនទាន់កំណត់
សុពលភាពនៃសេវា សាធារណៈ៤៥ ថ្ងៃ
រយៈពេលនៃការផ្តល់សេវា សាធារណៈក្នុងរង្វង់ ១-២ ថ្ងៃធ្វើការ ក្នុងករណីដែលឯកសារមានភាពគ្រប់គ្រាន់ និងត្រឹមត្រូវ
ឯកសារតម្រូវវិញ្ញាបនបត្រដើមកំណើត ០១ ច្បាប់
ពាក្យស្នើសុំ ០១ ច្បាប់
វិក្កយបត្រ បញ្ជីវេចខ្ចប់ និងអញ្ញត្តិបណ្ណ ដែលមានបោះត្រាក្រុមហ៊ុន ០១ ច្បាប់
វិញ្ញាបនបត្រ អតប ប័ណ្ណប៉ាតង់ និងលិខិតផ្ទេរសិទ្ធិ អត្តសញ្ញាណម្ចាស់ទំនិញនិងអ្នកតំណាង
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋានអង្គភាពទទួលបន្ទុកពិនិត្យ៖ នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការ
អន្តរជាតិ
អាសយដ្ឋាន៖ អគារលេខ ៦-៨ មហាវិថព្រះនរោត្តម រាជធានីភ្នំពេញ
អង្គភាពសម្រេច៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អគារលេខ ៦-៨
មហាវិថព្រះនរោត្តម រាជធានីភ្នំពេញ
ពេលម៉ោងបំពេញការងារព្រឹក : ម៉ោង ៧:០០ ដល់ ១១:៣០
រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)អង្គភាពទំនាក់ទំនងសាធារណៈ៖
ទូរស័ព្ទ៖ (៨៥៥ -២៣) ៧២២ ៧៦៧
ទូរសារ៖ (៨៥៥ -២៣) ៧២២ ៧៦៨
អ៊ីមែល៖ info-pru@customs.gov.kh
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយការិយាល័យបច្ចេកទេសគយ នៃនាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការ
អន្តរជាតិ

ព័ត៌មានពាក់ព័ន្ធ