សេវាសាធារណៈ

សេវាត្រួតពិនិត្យបែបបទបញ្ចេញទំនិញពីគយលើទំនិញនាំចេញ
បរិយាយអំពីសេវាទំនិញនាំចេញទាំងអស់ ត្រូវឆ្លងកាត់បែបបទបញ្ចេញទំនិញពីគយតាម បទប្បញ្ញត្តិជាធរមាន និងស្ថិតក្រោមការត្រួតពិនិត្យអនុលោមភាពពីអង្គភាពគយមានសមត្ថកិច្ច ដើម្បីទទួលបានការអនុញ្ញាតឱ្យយកទំនិញចេញពីការគ្រប់គ្រង
របស់គយ ដើម្បីផ្ទុកចូលមធ្យោបាយដឹកជញ្ជូននាំចេញក្រោយពេលបំពេញបែបបទគយនេះរួច
មូលដ្ឋានគតិយុត្ត▪ច្បាប់ស្ដីពីគយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧
▪អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ជំពូកទី៩)
vអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
▪អនុក្រឹត្យលេខ ២១ អនក្រ.បក ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៦ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ
▪ប្រកាសលេខ ៣៨៩ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពមូលដ្ឋាននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
▪ប្រកាសលេខ ១៤៤៧ សហវ.ប្រក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីបញ្ញត្តិនិងនីតិវិធីប្រតិវេទន៍គយ
▪ប្រកាសលេខ ១០៧ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការរាយការណ៍ ការធ្វើចរាចរ ការធ្វើសន្និធិ និងការដឹកជញ្ជូនទំនិញនាំចេញ
▪ប្រកាសលេខ ១១៥១ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
▪ប្រកាសលេខ ២២២ សហវ-ប្រក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់បណ្តាការិយាល័យនៃសាខាគយនិងរដ្ឋាករនាំចេញ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
▪ប្រកាសលេខ ១១១ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុញ្ញាតឱ្យបំពេញទម្រង់ការគយនៅក្រៅការិយាល័យ
▪សេចក្តីជូនដំណឹងអន្តរក្រសួងលេខ ០១៦ សហវ.សជណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មស្តីពីនីតិវិធីនៃការត្រួតពិនិត្យបែបបទលើទំនិញវាយនភ័ណ្ឌនាំចេញ
▪លិខិតលេខ ៤៦៨៣ សហវ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការបង្កើតការិយាល័យសហព័ទ្ធរវាងអង្គភាពគយនិងរដ្ឋាករ និងកាំកុងត្រូល
▪លិខិតលេខ ១៩៦៩/១៦ អគរ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្តីពីការកែសម្រួលនីតិវិធីគយ និងការណែនាំមួយចំនួនដើម្បីផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈម្ចាស់ទំនិញ អ្នកនាំចេញ ឬជើងសាគយ
កម្រៃសេវាសាធារណៈ. កម្រៃបែបបទគយ-CPF៖ ៦០ ០០០ រៀល សម្រាប់ទំនិញមួយកុងតែន័រ២០ ហ្វីតឡើង និងសម្រាប់ផលិតផលតេលសិលា ១ប្រតិវេទន៍គយ និង៤០ ០០០ រៀល សម្រាប់ទំនិញមិនផ្ទុកក្នុងកុងតែន័រ ឬផ្ទុកក្នុងកុងតែន័រតូចជាង ២០ ហ្វីត ១ ប្រតិវេទន៍
. កម្រៃត្រួតពិនិត្យកុងតែន័រតាមប្រព័ន្ធស្គែន៖ ២០ ដុល្លារអាមេរិក សម្រាប់កុងតែន័រក្រោម ៤០ ហ្វីត និង ៣២ ដុល្លារអាមេរិក សម្រាប់កុងតែន័រចាប់ពី ៤០ ហ្វីតឡើង
. កម្រៃស្តុកទំនិញហួសកាលកំណត់ក្នុងសន្និធិគយ៖ ០,១% នៃតម្លៃគិតពន្ធគយ/ថ្ងៃ
. កម្រៃលក់ប្រតិវេទន៍គយ៖ ១៥ ០០០ រៀល/លេខ
. កម្រៃលក់សៀលកុងតែន័រ៖ ៨ ០០០ រៀល/គ្រាប់
សម្គាល់៖ កម្រៃបែបបទគយអាចត្រូវបានលើកលែង សម្រាប់មុខសញ្ញាមួយចំនួន
▪កម្រៃគយមិនទាន់ត្រូវបានកំណត់អត្រា ដូចជា កម្រៃការងារគយក្រៅការិយាល័យគយ (ការអមទំនិញ ការត្រួតពិនិត្យទំនិញក្រៅការិយាល័យគយការចូលរួមបំផ្លាញទំនិញ កម្រៃធ្វើដំណើរហូបចុក ស្នាក់នៅ) និងកម្រៃក្រៅម៉ោងជាដើម
សុពលភាពនៃសេវា សាធារណៈប្រតិវេទន៍និងឯកសារគយនានា៖ ត្រូវរក្សាទុករយៈពេល ១០ ឆ្នាំ
រយៈពេលនៃការផ្តល់សេវា សាធារណៈ១-២ ថ្ងៃធ្វើការ
ឯកសារតម្រូវប្រតិវេទន៍អមដោយ៖
វិក្កយបត្រពាណិជ្ជកម្មនិងបញ្ជីវេចខ្ចប់
វិញ្ញាបនបត្រដើមកំណើតទំនិញ (បើមានការតម្រូវ)
វិញ្ញាបនបត្រ អតប ប័ណ្ណប៉ាតង់ឆ្នាំចុងក្រោយ លិខិតផ្ទេរសិទ្ធិ ឯកសារសម្គាល់
ម្ចាស់ទំនិញ/ជើងសាគយ
ឯកសារផ្សេងទៀត (បើមានការតម្រូវ)។
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋានទទួលបន្ទុកពិនិត្យនិងសម្រេច៖ គ្រប់ការិយាល័យត្រួតពិនិត្យបែបបទគយនៃ
អង្គភាពមូលដ្ឋាន ជាពិសេសសាខាគយនិងរដ្ឋាករនាំចេញ ព្រមទាំងនាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
អាសយដ្ឋាន៖
សាខាគយនិងរដ្ឋាករនាំចេញ និងនាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ៖ អគារ
លេខ ៦-៨ មហាវិថព្រះនរោត្តម រាជធានីភ្នំពេញ
គ្រប់ការិយាល័យត្រួតពិនិត្យគយនៃអង្គភាពមូលដ្ឋាន និងនាយកដ្ឋានគ្រប់គ្រង
តំបន់រួចពន្ធ៖ នៅតាមទីតាំងជាក់ស្តែង ជាពិសេសតាមផែស្ងួតមាត់ច្រក និងតាមតំបន់សេដ្ឋកិច្ចពិសេស
ពេលម៉ោងបំពេញការងារព្រឹក : ម៉ោង ៧:០០ ដល់ ១១:៣០
រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)អង្គភាពទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៖
ទូរស័ព្ទ៖ (៨៥៥ -២៣) ៧២២ ៧៦៧
ទូរសារ៖ (៨៥៥ -២៣) ៧២២ ៧៦៨
អ៊ីមែល៖ info-pru@customs.gov.kh
គ្រប់អង្គភាពគយមានសមត្ថកិច្ចផ្សេងទៀត ដែលមានបិទផ្សាយតាមបញ្ជរព័ត៌មានរៀងៗខ្លួន
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយសាខាគយនិងរដ្ឋាករនាំចេញ៖ អគារលេខ ៦-៨ មហាវិថព្រះនរោត្តមរាជធានីភ្នំពេញ
អង្គភាពគយផ្សេងទៀត៖ បិទផ្សាយតាមបញ្ជរការិយាល័យត្រួតពិនិត្យបែបបទគយនីមួយៗ

ព័ត៌មានពាក់ព័ន្ធ