សេវាសាធារណៈ

ការផ្ដល់សេវាតាមវិធានបញ្ជាក់ជាមុន (Advance Ruling)
បរិយាយអំពីសេវាវិធានបញ្ជាក់ជាមុន គឺជាសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរដែលចេញដោយ
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្តីពី (ក)ចំណាត់ថ្នាក់ទំនិញតាមតារាង
ពន្ធគយ (ខ)ការបកស្រាយនិងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការ
កំណត់តម្លៃគិតពន្ធគយនៃទំនិញ ឬ (គ)ដើមកំណើតទំនិញ ដែលនឹងត្រូវ
នាំចូល ឱ្យទៅបុគ្គលណាមួយនៅពេលមានការស្នើសុំ។ វិធាននេះ ត្រូវបាន
អនុវត្តក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បី
ធានាថាប្រតិវេទន៍គយ ត្រូវបានប្រកាសត្រឹមត្រូវស្របតាមបញ្ញត្តិ នៃច្បាប់ស្តីពី
គយជាធរមាន។ សេចក្ដីសម្រេច វិធានបញ្ជាក់ជាមុនមានលក្ខណៈគតិយុត្ត
ចំពោះអាជ្ញាធរគយ
មូលដ្ឋានគតិយុត្ត▪ប្រកាសលេខ ១២៦៣ សហវ.ប្រក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៨ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់បណ្តា
ការិយាល័យ នៃនាយកដ្ឋានផែនការបច្ចេកទេស និងកិច្ចការអន្តរជាតិ នៃ
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
▪ប្រកាសលេខ ០០២ សហវ.ប្រក.អគរ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣
របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការអនុវត្តវិធានបញ្ជាក់ជាមុន
(Advance Ruling) លើចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ ដើមកំណើត
ទំនិញ និងតម្លៃគិតពន្ធគយ
▪សេចក្ដីណែនាំលេខ ៣៤៥ អគរ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣ របស់
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្ដីពីការអនុវត្តវិធានបញ្ជាក់ជាមុនលើ
ចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ
▪សេចក្ដីណែនាំលេខ ៣៤៦ អគរ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣ របស់
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្ដីពីការអនុវត្តវិធានបញ្ជាក់ជាមុនលើ
តម្លៃគិតពន្ធគយ
▪សេចក្ដីណែនាំលេខ ២១៧៥ អគរ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ របស់
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្ដីពីការអនុវត្តវិធានបញ្ជាក់ជាមុនលើ
ដើមកំណើតទំនិញ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈម្ចាស់ទំនិញនាំចេញនាំចូល ឬជើងសាគយ
កម្រៃសេវាសាធារណៈមិនទាន់កំណត់
សុពលភាពនៃសេវា សាធារណៈ៣ ឆ្នាំ
រយៈពេលនៃការផ្តល់សេវា សាធារណៈ▪វិធានបញ្ជាក់ជាមុនលើចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ៖ ក្នុងរយៈពេល
៣០ ថ្ងៃធ្វើការ បន្ទាប់ពីទទួលបានព័ត៌មានគ្រប់គ្រាន់
▪វិធានបញ្ជាក់ជាមុនលើដើមកំណើតទំនិញ៖ ក្នុងរយៈពេល ៣០ ថ្ងៃធ្វើការ
បន្ទាប់ពីទទួលបានព័ត៌មានគ្រប់គ្រាន់
▪វិធានបញ្ជាក់ជាមុនលើតម្លៃគិតពន្ធគយ៖ ក្នុងរយៈពេល ៩០ ថ្ងៃធ្វើការ
បន្ទាប់ពីទទួលបានព័ត៌មានគ្រប់គ្រាន់
ឯកសារតម្រូវ▪ទម្រង់ “AR-TC Form 1” និងឯកសារពាក់ព័ន្ធត្រឹមត្រូវ និងគ្រប់គ្រាន់
សម្រាប់វិធានបញ្ជាក់ជាមុនលើចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ និង
វិញ្ញាបនបត្រ អតប
▪ទម្រង់ “AR-OG Form 1” និងឯកសារពាក់ព័ន្ធត្រឹមត្រូវ និងគ្រប់គ្រាន់
សម្រាប់វិធានបញ្ជាក់ជាមុនលើដើមកំណើតទំនិញ និងវិញ្ញាបនបត្រ អតប
▪ទម្រង់ “AR-CV Form 1” និងឯកសារពាក់ព័ន្ធត្រឹមត្រូវ និងគ្រប់គ្រាន់
សម្រាប់វិធានបញ្ជាក់ជាមុនលើតម្លៃគិតពន្ធគយ និងវិញ្ញាបនបត្រ អតប
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋានអង្គភាពទទួលបន្ទុកពិនិត្យ៖ នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការ
អន្តរជាតិ
អាសយដ្ឋាន៖ អគារលេខ ៦-៨ មហាវិថព្រះនរោត្តម រាជធានីភ្នំពេញ
អង្គភាពសម្រេច៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អគារលេខ ៦-៨
មហាវិថព្រះនរោត្តម រាជធានីភ្នំពេញ
ពេលម៉ោងបំពេញការងារព្រឹក : ម៉ោង ៧:០០ ដល់ ១១:៣០
រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)អង្គភាពទំនាក់ទំនងសាធារណៈ៖
ទូរស័ព្ទ៖ (៨៥៥ -២៣) ៧២២ ៧៦៧
ទូរសារ៖ (៨៥៥ -២៣) ៧២២ ៧៦៨
អ៊ីមែល៖ info-pru@customs.gov.kh
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយការិយាល័យបច្ចេកទេសគយ នៃនាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការ
អន្តរជាតិ

ព័ត៌មានពាក់ព័ន្ធ