បោះពុម្ពផ្សាយ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ឧសភា ឆ្នាំ ២០១៦ (TOFE for May 2016) នៅ​រយៈពេល​ ៥ ខែ ដើម​ឆ្នាំ ២០១៦ សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​​បន្ត​មាន​ដំណើរការ​ល្អ​ដែល​នាំមុខ​ដោយ​វិស័យ​មួយ​ចំនួន​ដូចជា វិស័យ​សំណង់ និង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ជា​ពិសេស​សំលៀកបំពាក់ និង​ស្បែកជើង។ រីឯការ​អនុវត្ដ​ថវិកា​បាន​បង្ហាញ​នូវលទ្ធផល​ជា​វិជ្ជមាន ដោយ​មាន​ការខិតខំ​កែ​លម្អ​ប្រសិទ្ធភាពនៃ​ការប្រមូល​ចំណូល ពី​សំណាក់​ភ្នាក់ងារ​ប្រមូល​ចំណូលពន្ធ និង​ការពង្រឹងនិតិវិធី​ក្នុង​ការ​អនុវត្តចំណាយ​តាម​ក្រសួង​ស្ថាប័ន​នានា។

ថ្ងៃទី២៨ ខែ​មិថុនា ២០១៦

ស្ថានភាព​អតិផរណា​នៅ​ខែ មេសា ឆ្នាំ២០១៦សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមេសា ឆ្នាំ២០១៦ បាន​កើនឡើង ១,៥% ធៀប​នឹង​ខែ​កន្លងទៅ និង​បាន​កើនឡើង ២,៨% ធៀប​នឹង១២ខែមុន។ នៅ​ខែមេសា ឆ្នាំ២០១៦ សន្ទស្សន៍​ថ្លៃ​នៃ​ក្រុម​ទំនិញ​មួយចំនួន​មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ធៀប​នឹង​ខែមុន​ដូចជា សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​កើនឡើង ២,៤% ក្នុងនោះ​ថ្លៃ​អង្ករ​កើនឡើង ១,០% ថ្លៃ​សាច់មាន់​កើនឡើង ១,៧% ថ្លៃ​ត្រី​ស្រស់​កើនឡើង ២,៦% ថ្លៃ​បន្លែ​កើនឡើង ៧,៣% ថ្លៃ​ផ្លែឈើ​កើនឡើង ៦,៥% និង​សន្ទស្សន៍​ថ្លៃ​សំលៀកបំពាក់​និង​ស្បែកជើង​កើនឡើង ១,៤% ដោយសារ​មាន​ការកើនឡើង​តម្រូវ​ការប្រើប្រាស់ ក្នុង​កំឡុង​ពេល​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ។ ប៉ុន្តែ​ក្នុងនោះ​ក៏មាន​សន្ទស្សន៍​ថ្លៃ​គ្រឿង​សង្ហា​រឹម សម្ភារៈ​ប្រើប្រាស់ និង​ការថែទាំ​បាន​ថយចុះ ០,៨%ដែរ។

ថ្ងៃទី២៧ ខែ​មិថុនា ២០១៦

ស្ថានភាព​អតិផរណា​នៅ​ខែ មីនា ឆ្នាំ២០១៦តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមីនា ឆ្នាំ២០១៦ បាន​ថយចុះ ០,២% ធៀប​នឹង​ខែ​កន្លងទៅ ប៉ុន្តែ​បាន​កើនឡើង ២,០% ធៀប​នឹង១២ខែមុន។ នៅ​ខែមីនា ឆ្នាំ២០១៦ សន្ទស្សន៍​ថ្លៃទំនិញ​មួយចំនួន​មាន​ការថយចុះ​ធៀប​នឹង​ខែមុន ដូចជា​សន្ទស្សន៍​ថ្លៃ​ដឹកជញ្ជូន​បាន​ថយចុះ ២,១% ក្នុងនោះ​ថ្លៃ​ប្រេងម៉ាស៊ូត​បាន​ថយចុះ ៧,៤% និង​ថ្លៃ​ប្រេងសាំង​ធម្មតា​បាន​ថយចុះ ៧,៧% ដោយមាន​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​ថ្លៃ​ប្រេង​លក់រាយ​ក្នុងស្រុក។ ម៉្យាងវិញទៀត​ក៏​ទទួល​ឥទ្ធិពល​ពី​ទីផ្សារ​ប្រេង​អន្តរជាតិ​ផងដែរ។ សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​បាន​ធ្លាក់ចុះ ០.៤% និង​សន្ទស្សន៍​ថ្លៃ​ផ្ទះសំបែង ទឹក អគ្គីសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត​បាន​ថយចុះ ០,៤% ក្នុងនោះ ថ្លៃ​ឧស្ម័ន​បាន​ថយចុះ ២.៥%។

ថ្ងៃទី២៧ ខែ​មិថុនា ២០១៦

ស្ថានភាព​អតិផរណា​នៅ​ខែ កុម្ភៈ ឆ្នាំ២០១៦តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែកុម្ភៈ ឆ្នាំ២០១៦ បាន​កើនឡើង ០,៤% ធៀប​នឹង​ខែ​កន្លងទៅ ឬ បាន​កើនឡើង ២,៣% ធៀប​នឹង១២ខែមុន។ បើ​ធៀប​នឹង១២ខែមុន សន្ទស្សន៍​ថ្លៃទំនិញ​ភាគច្រើន​មាន​ការកើនឡើង ជាពិសេស​សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​បាន​កើនឡើង ៤,៧% ក្នុងនោះ​ថ្លៃ​ត្រី​ស្រស់​កើនឡើង ៨,៨% ថ្លៃ​សាច់ជ្រូក​កើនឡើង ៥,១% ថ្លៃ​សាច់គោ​កើនឡើង ១០,៤% ថ្លៃ​សាច់មាន់​កើនឡើង ៤,៨% ថ្លៃ​បន្លែ​ផ្លែឈើ​កើនឡើង​ជាង ៣% សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង និង​ថ្នាំជក់ បាន​កើនឡើង ៩,៧% និង​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន បាន​កើនឡើង ៦,៦%។

ថ្ងៃទី២៧ ខែ​មិថុនា ២០១៦

ស្ថានភាព​អតិផរណា​នៅ​ខែ មករា ឆ្នាំ២០១៦តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមករា ឆ្នាំ២០១៦ បាន​ថយចុះ ០,២% ធៀប​នឹង​ខែ​កន្លងទៅ ឬ បាន​កើនឡើង ៣% ធៀប​នឹង១២ខែមុន។ បើ​ធៀប​នឹង១២ខែមុន សន្ទស្សន៍​ថ្លៃទំនិញ​ភាគច្រើន​មាន​ការកើនឡើង ជាពិសេស​សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​បាន​កើនឡើង ៤,៩% ក្នុងនោះ​ថ្លៃ​ត្រី​ស្រស់​កើនឡើង ១០,៣% ថ្លៃ​សាច់ជ្រូក​កើនឡើង ៤% ថ្លៃ​សាច់គោ​កើនឡើង ៨,៧% ថ្លៃ​សាច់មាន់​កើនឡើង ៣,២% ថ្លៃ​បន្លៃ​កើនឡើង​ជាង ២,៤%, សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់ បាន​កើនឡើង ១១,៥% និង​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន បាន​កើនឡើង ៦,៨%។

ថ្ងៃទី២៧ ខែ​មិថុនា ២០១៦

ស្ថានភាព​អតិផរណា​នៅ​ខែ ធ្នូ ឆ្នាំ២០១៥តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បង្ហាញថា នៅ​ខែធ្នូ ឆ្នាំ២០១៥ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ បាន​កើនឡើង ០,២% ធៀប​នឹង​ខែ​កន្លងទៅ។ ជារួម សម្រាប់​ឆ្នាំ២០១៥ អតិផរណា​មធ្យម​ប្រចាំឆ្នាំ (year average) មាន​កម្រិត ១,២% និង​អតិផរណា​ប្រចាំឆ្នាំ (year on year) មាន​កម្រិត ២,៨% ។ តាម​ការសង្កេត អតិផរណា​នៅ​ឆ្នាំ២០១៥ មាន​កម្រិតទាប​សមស្រប ដោយសារ​សន្ទស្សន៍​ថ្លៃ​ការដឹកជញ្ជូន សន្ទស្សន៍​ថ្លៃ​ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន​និង​ឥន្ធនៈ​ដទៃទៀត និង​សន្ទស្សន៍​ថ្លៃទំនិញ​និង​សេវាកម្ម​ផ្សេងៗ មាន​ការធ្លាក់ចុះ​ទាប ។ ប៉ុន្តែ សន្ទស្សន៍​ថ្លៃទំនិញ​មួយចំនួនទៀត ក៏មាន​ការកើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ដែរ ដូចជា សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់​កើនឡើង​ខ្ពស់​ដល់ ១០,១% មកពី​មាន​ការកែសម្រួល​អត្រា​អាករ​ពិសេស​លើ​បារី​និង​ស្រា សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​កើន​ឡើងដល់ ៧,៣% សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេ​ជ្ជៈ​មិនមែន​ជាតិ​ស្រវឹង​កើនឡើង ៥,៥% និង​សន្ទស្សន៍​ថ្លៃ​សំលៀកបំពាក់​និង​ស្បែកជើង កើនឡើង ៥,៦% ជាដើម ។ ក្រៅពីនេះ គឺ​ស្ថិតនៅក្រោម ៥% ឬ ប្រហាក់ប្រហែល​ឆ្នាំ​កន្លងទៅ ។

ថ្ងៃទី២៧ ខែ​មិថុនា ២០១៦

ស្ថានភាព​អតិផរណា​នៅ​ខែ វិច្ឆិកា ឆ្នាំ២០១៥តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៥ បាន​ថយ ចុះ​ចំនួន ០,២% ធៀប​នឹង​ខែមុន ប៉ុន្តែ បាន​កើនឡើង ១,៩% ធៀប​នឹង១២ខែមុន។ សន្ទស្សន៍​ថ្លៃ​ថយចុះ​ធៀប​នឹង​ខែមុន មានដូចជា សន្ទស្សន៍​ថ្លៃ​ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត បាន​ថយចុះ​ចំនួន ១,៣% សន្ទស្សន៍​ថ្លៃ​គ្រឿង​សង្ហា​រឹម សម្ភារៈ​ប្រើប្រាស់ និង​ការថែទាំ​បាន​ថយចុះ ០,៣% សន្ទស្សន៍​ថ្លៃ​ការដឹកជញ្ជូន​បាន​ថយចុះ ១,៥% សន្ទស្សន៍​ថ្លៃ​គមនាគមន៍​បាន​ថយចុះ ០,១% និង​សន្ទស្សន៍​ថ្លៃទំនិញ​ផ្សេងៗ​ទៀត​បាន​ថយចុះ ០,៤%។ ទន្ទឹមនឹងនេះ ក៏មាន​សន្ទស្សន៍​ថ្លៃទំនិញ​មួយចំនួនទៀត​មាន​ការកើនឡើង ដូចជា សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ ស្រវឹង​និង​ថ្នាំជក់ មាន​ការកើនឡើង ២,៦% ក្នុងនោះ​ថ្លៃ​ថ្នាំជក់​បាន​កើនឡើង ៤,២% និង​ស្រា​បៀរ បាន​កើនឡើង ០,៨% សន្ទស្សន៍​ថ្លៃ​សុខាភិបាល មាន​ការកើនឡើង ០,៤% ក្នុងនោះ​ថ្លៃ​ផលិតផល​ថ្នាំពេទ្យ និង​ប្រដាប់ប្រដា​ប្រើ ប្រាស់​បាន កើនឡើង ០,៥% និង​ថ្លៃ​សេវា​សុខាភិបាល​ក្រៅ​មន្ទីរពេទ្យ បាន​កើនឡើង ០,១% និង​សន្ទស្សន៍​ថ្លៃ ភោជនីយដ្ឋាន​មាន​ការកើនឡើង ១,១%។

ថ្ងៃទី២៧ ខែ​មិថុនា ២០១៦

ស្ថានភាព​អតិផរណា​នៅ​ខែ តុលា ឆ្នាំ២០១៥តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែតុលា ឆ្នាំ២០១៥ បាន​ថយចុះ ០,៣%ធៀប​នឹង​ខែ​កន្លងទៅ ឬ បាន​កើនឡើង ០,៩% ធៀប​នឹង១២ខែមុន។ នៅ​ខែកញ្ញា ឆ្នាំ២០១៥ នេះ សន្ទស្សន៍​ថ្លៃទំនិញ​ដែលមាន​ការកើនឡើង មានដូចជា សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមែន​ជាតិ​ស្រវឹង បាន​កើន ឡើង ចំនួន ០,៨% ក្នុងនោះ ថ្លៃ​សាច់ជ្រូក​បាន​កើនឡើង ០,២% ថ្លៃ​ត្រី​ស្រស់​បាន​កើនឡើង ០,៩% ថ្លៃ​ផ្លែឈើ​ស្រស់ បាន កើនឡើង ១,៥% និង​ថ្លៃ​បន្លែ​ស្លឹក​បាន​កើនឡើង ០,៥% និង​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​បាន​កើនឡើង​ចំនួន ០,៨%។ ផ្ទុយទៅវិញ​ក៏មាន​សន្ទស្សន៍​ថ្លៃទំនិញ​ខ្លះ​ធ្លាក់ចុះ​ដែរ ដូចជា សន្ទស្សន៍​ថ្លៃ​ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត បាន​ថយចុះ​ចំនួន ០,២% ក្នុងនោះ ថ្លៃ​ឧស្ម័ន​បាន​ថយចុះ ១,៣% និង​ឥន្ធនៈ​រាវ​បាន​ថយចុះ ០,៥ % និង​សន្ទស្សន៍​ថ្លៃ​ដឹកជញ្ជូន​បាន​ថយចុះ​ចំនួន ២,១% ក្នុងនោះ ថ្លៃ​ប្រេងសាំង​បាន​ថយចុះ ៥,៧% និង ប្រេងម៉ាស៊ូត​បាន​ថយចុះ ៦,៥ %។

ថ្ងៃទី២៧ ខែ​មិថុនា ២០១៦