បោះពុម្ពផ្សាយ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ តុលា ឆ្នាំ ២០១៤ (TOFE for October 2014) នៅ​ឆ្នាំ ២០១៤ គិត​ត្រឹម​ខែ តុលា សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅតែមាន​ដំណើរការ​ល្អ​ដូចជា វិស័យ​សំណង់​និង​អចលនទ្រព្យ។ ទន្ទឹមនឹងនេះ ការផ្ដល់​ឥណទាន​ក៏បាន​កើនឡើង​ផងដែរ ដែល​បាន​ជំរុញ​សកម្មភាព​ក្នុង​វិស័យ​សំណង់ កសិកម្ម សេវាកម្ម និង​ឧស្សាហកម្ម។ រីឯ​ការអនុវត្ដ​ថវិកា គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បានគ្រោង តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល​និង​ការចំណាយ​ទាន់ពេលវេលា​ធានា​ការប្រព្រឹត្តទៅ​នៃ​សេវាសាធារណៈ និង​ជួយ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។

ថ្ងៃទី៤ ខែ​ធ្នូ ២០១៤

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កក្កដា ឆ្នាំ ២០១៤ (TOFE for July 2014) នៅ​ឆ្នាំ ២០១៤ គិត​ត្រឹម​ខែកក្កដា សកម្មភាព​សេដ្ឋកិច្ច​នៃ​វិស័យ​សំខាន់ៗនៅមាន​សន្ទុះ​កើនឡើង​ដូចជា​សកម្មភាព​សំណង់​និង​ការនាំចេញ។ ចំណែក​ចំនួន​ភ្ញៀវទេសចរ​មក​ទស្សនា​កម្ពុជា​បាន​កើនឡើង​ក្នុង​កម្រិតទាប​ជាង​ការរំពឹងទុក។ ទន្ទឹមនឹងនេះ វិស័យ​មួយចំនួន​ក៏​នៅតែ​បន្ត​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ឱ្យមាន​ដំណើរការ​ល្អ ដូចជា​វារីវប្បកម្ម និង​វិស័យ​ឧស្សាហកម្ម ផលិត​សម្ភារៈ​ប្រើប្រាស់​ជាដើម។ ចំណែក​ការអនុវត្ត​ថវិកា គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បាន គ្រោង​តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល​និង​ប្រសិទ្ធភាព​ចំណាយ​និង​ធានាបាន​ការប្រព្រឹត្តទៅ​នៃ​សេវាសាធារណៈ។

ថ្ងៃទី២១ ខែ​វិច្ឆិកា ២០១៤

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កញ្ញា ឆ្នាំ ២០១៤ (TOFE for September 2014) នៅ​ឆ្នាំ ២០១៤ គិត​ត្រឹម​ខែកញ្ញា វិស័យ​កាត់ដេរ​សំលៀកបំពាក់​និង​វិស័យ​ទេសចរណ៍​បាន​កើនឡើង​ទាប​ជាង​ការរំពឹងទុក ប៉ុន្តែ​ផ្នែក​សំណង់​និង​អចលនទ្រព្យ​បាន​កើន​ខ្ពស់​ឡើងវិញ​ដែល​អាច​ទប់​កំណើនសេដ្ឋកិច្ច​មិនឱ្យ​ធ្លាក់ចុះ។ ចំណែក​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថេរភាព​ល្អ​ដោយ​អតិផរណា​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​អាច​គ្រប់គ្រង​បាន និង​អាច​សម្រេចបាន​តាម​ការគ្រោង​នៅ​ឆ្នាំ២០១២ នេះ។

ថ្ងៃទី១៨ ខែ​វិច្ឆិកា ២០១៤

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មេសា ឆ្នាំ ២០១៤ (TOFE for April 2014)នៅដើម​ឆ្នាំ ២០១៤ គិត​ត្រឹម​ខែមេសា សកម្មភាព​សេដ្ឋកិច្ច​មិនសូវមាន​ភាព​រីកចំរើន​ល្អ​ទេ ដោយសារ​មាន​កូដកម្ម​តវ៉ា​ជាបន្តបន្ទាប់​ក្នុង​វិស័យ​កាត់ដេរ ការថយចុះ​ចំនួន​ភ្ញៀវទេសចរ​បរទេស ការកើនឡើង​ថ្លៃទំនិញ​ប្រើប្រាស់ និង​ការប្រែប្រួល​បរិបទ​នយោបាយ​នៅ​ប្រទេសជិតខាង។ ទោះជា​យ៉ាងនេះ​ក្ដី វិស័យ​មួយចំនួន​ដែល​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​នៅតែ​បន្តដំណើរ​ការល្អ ដូចជា វិស័យ​នេសាទ​ត្រី និង​វារីវប្បកម្ម វិស័យ​ឧស្សាហកម្ម​ផលិត​សម្ភារៈ​ប្រើប្រាស់ វិស័យ​សំណង់ និង​វិស័យ​អគ្គីសនី ជាដើម។ ចំណែក​ការអនុវត្ត​ថវិកា គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បានគ្រោង ដោយមាន​ការកើនឡើង​ចំណូល​និង​ចំណាយ​ទាន់ពេលវេលា ធានាបាន​ការប្រព្រឹត្តទៅ​នៃ​សេវាសាធារណៈ និង​ជួយ​សម្រួល​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច។

ថ្ងៃទី៣០ ខែ​តុលា ២០១៤

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ សីហា ឆ្នាំ ២០១៤ (TOFE for August 2014)នៅ​ឆ្នាំ ២០១៤ គិត​ត្រឹម​ខែ សីហា សកម្មភាព​សេដ្ឋកិច្ច​នៃ​វិស័យ​សំខាន់ៗនៅមាន​សន្ទុះ​កើនឡើង​ដូចជា​សកម្មភាព​សំណង់ និង​ការនាំចេញ។ ចំណែក​វិស័យ​ទេសចរណ៍​ក៏​នៅតែ​បន្ដ​កំណើន ទោះបីជា​ចំនួន​ភ្ញៀវទេសចរ​បាន​កើនឡើង​ក្នុង​កម្រិតទាប​ជាង​ការរំពឹងទុក។ ទន្ទឹមនឹងនេះ វិស័យ​មួយចំនួន​ក៏​នៅតែ​បន្ត​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ឱ្យមាន​ដំណើរការ​ល្អ ដូចជា វារីវប្បកម្ម និង​វិស័យ​ឧស្សាហកម្ម​ផលិត​សម្ភារៈ​ប្រើប្រាស់​ជាដើម។ ចំណែក​ការអនុវត្ត​ថវិកា គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បានគ្រោង តាមរយៈ​ការបង្កើន​ប្រសិទ្ធិភាព​នៃ​ការប្រមូល​ចំណូល និង​ប្រសិទ្ធិភាព​ចំណាយ​និង​ធានាបាន​ការប្រព្រឹត្តទៅ​នៃ​សេវាសាធារណៈ។

ថ្ងៃទី២៨ ខែ​តុលា ២០១៤