នៅត្រីមាសទី១ ដើមឆ្នាំ ២០១៦ សេដ្ឋកិច្ចកម្ពុជានៅបន្តដំណើរការល្អ ដែលក្នុងនោះបាននាំមុខដោយវិស័យមួយចំនួនដូចជា វិស័យឧស្សាហកម្មវាយនភ័ណ្ឌ និងវិស័យសំណង់។ ចំណែកវិស័យទេសចរ ក៏បានបន្តកើនឡើងទោះបីមានសន្ទុះយឹត។ ការអនុវត្តថវិកាបានបង្ហាញនូវលទ្ធផលជាវិជ្ជមានពីការខិតខំកែលម្អ ប្រសិទ្ធភាពនៃការប្រមូលចំណូល និងពង្រឹងនិតិវិធីក្នុងការអនុវត្តចំណាយ។