នៅរយៈពេល ៤ ខែ ដើមឆ្នាំ ២០១៦ ម៉ាក្រូសេដ្ឋកិច្ចកម្ពុជានៅបន្តមានស្ថិរភាព ដោយអតិផរណាមានកម្រិតទាប និងអត្រាប្ដូរប្រាក់មានលំនឹងល្អ។ សកម្មភាពសេដ្ឋកិច្ចកម្ពុជាក៏បន្តមានដំណើរការល្អ ដែលនាំមុខដោយវិស័យមួយចំនួនដូចជា វិស័យសេវាកម្ម និងវិស័យឧស្សាហកម្មកាត់ដេរ និងសំណង់។ ដោយឡែកការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក៏បន្តបង្កើនប្រសិទ្ធភាព ដោយការប្រមូលចំណូលគ្រប់ប្រភេទមានការកើនឡើង ទាំងចំណូលពន្ធគយ និងពន្ធដារ ហើយនិតិវិធី ក្នុងការអនុវត្តចំណាយត្រូវបានពង្រឹងថែមទៀត។