បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះការដាក់ពាក្យសុំប្រថាប់ត្រាលើ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្រោមរូបភាពជាប្រទានកម្ម ឬ ជាសន្តតិកម្ម ឬអចលនទ្រព្យមានតម្លៃក្រោម ១០០ លានរៀល |
មូលដ្ឋានគតិយុត្ត | ▪ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ▪ប្រកាសលេខ ៩៦២ សហវ.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ▪ប្រកាសលេខ ២៧៣ សហវ ប្រ.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធប្រថាប់ត្រា |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ដាក់ពាក្យស្នើសុំប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ អចលនទ្រព្យក្រោមរូបភាពជាប្រទានកម្ម ឬជាសន្តតិកម្ម អចលនទ្រព្យដែលមានតម្លៃក្រោម ១០០ លានរៀល ឬមានប្រាក់ពន្ធក្រោម ៤ លានរៀល ចុះពិនិត្យ និងវាយតម្លៃអចលនទ្រព្យ សម្រាប់ការគណនាពន្ធប្រថាប់ត្រាលើ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ |
កម្រៃសេវាសាធារណៈ | ០ រៀល |
សុពលភាពនៃសេវា សាធារណៈ | គ្មានកាលកំណត់ (លើកលែងតែមានការផ្លាស់ប្ដូរ) |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ៤-៨ ថ្ងៃ នៃថ្ងៃធ្វើការ |
ឯកសារតម្រូវ | ១. ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណ កម្មសិទ្ធិ) ត្រូវមានសំណុំឯកសារពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី និងឯកសារពាក់ព័ន្ធនានា ដូចតទៅ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (Ci LMAP) លិខិតលក់ផ្តាច់ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់ អត្តសញ្ញាណប័ណ្ណអ្នកផ្ទេរកម្មសិទ្ធិ និងអត្តសញ្ញាណប័ណ្ណអ្នកទទួល កម្មសិទ្ធិ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ព័ត៌មានក្បាលដី កំណត់បង្ហាញរបស់សុរិយោដី ទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដី ចំពោះក្រុមហ៊ុន និងសហគ្រាស៖ ត្រូវភ្ជាប់កិច្ចសន្យាទិញ-លក់ ឬ សាលក្រម ឬស.ជ.ណ ២. ចំពោះការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី (គ្មាន ប័ណ្ណកម្មសិទ្ធិ) ត្រូវមានសំណុំឯកសារបញ្ជាក់ពីមេឃុំ ចៅសង្កាត់ អភិបាល ក្រុង ស្រុក ខណ្ឌ ដូចតទៅ៖ ពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី សេចក្តីជូនដំណឹងស្តីពីការចុះវាស់វែងអចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី កំណត់ហេតុស្តីពីការចុះពិនិត្យវាស់វែងអចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី អត្តសញ្ញាណប័ណ្ណអ្នកផ្ទេរសិទ្ធិ និងអត្តសញ្ញាណប័ណ្ណអ្នកទទួលសិទ្ធិ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ចំពោះក្រុមហ៊ុន និងសហគ្រាស៖ ត្រូវភ្ជាប់កិច្ចសន្យាទិញ-លក់ ឬ សាលក្រម ឬស.ជ.ណ |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | ក-ចំពោះអចលនទ្រព្យនៅរាជធានីភ្នំពេញ ត្រូវដាក់ពាក្យស្នើសុំ និងបង់ពន្ធ ប្រថាប់ត្រា នៅនាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិ នៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតនៅកែងមហាវិថសហព័ន្ធរុស្សី (១១០) និងម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទ៖ (៨៥៥) ២៣ ៨៨៦ ៧១០ ទូរសារ៖ (៨៥៥) ២៣ ៨៨៦ ៧១០ ខ-ចំពោះអចលនទ្រព្យនៅខេត្តទាំង ២៤ ត្រូវដាក់ពាក្យស្នើសុំនិងបង់ពន្ធ ប្រថាប់ត្រា នៅសាខាពន្ធដារខេត្តពាក់ព័ន្ធ (អាសយដ្ឋានមានបង្ហាញក្នុង ឧបសម្ព័ន្ធភ្ជាប់) |
ពេលម៉ោងបំពេញការងារ | ម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:៤៥ នាទីរសៀល |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ប្រអប់សំបុត្រទទួលពាក្យបណ្ដឹង ដែលមាននៅអគ្គនាយកដ្ឋានពន្ធដារ និង សាខាពន្ធដារខេត្ត |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយ | អគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្ត |