សេវាសាធារណៈ

សេវាទទួលបង់ពន្ធតែមប្រិ៍សារពើពន្ធ (ស្លាកយីហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម)
បរិយាយអំពីសេវាសេវានេះ ត្រូវបានផ្តល់ដោយឥតគិតថ្លៃ ចំពោះការស្នើសុំប្រកាស និងបង់ពន្ធតែមប្រិ៍សារពើពន្ធ នៅរដ្ឋបាលសារពើពន្ធ ចំពោះស្លាកយីហោ និងផ្ទាំងផ្សាយ
ពាណិជ្ជកម្ម
មូលដ្ឋានគតិយុត្ត– ប្រកាស​លេខ ១១៤៦ សហវ​-ប្រក ចុះ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​របស់​អគ្គ​នា​-យក​ដ្ឋាន​ពន្ធដារ នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
​- ប្រកាស​លេខ ៧២៥ សហវ.ប្រក ចុះ​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្ដីពី​ការបញ្ឈប់​ការ​លក់​ឯកសារ​លិខិត​ប្រកាស​ពន្ធ​គ្រប់​ប្រភេទ​
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈអនុក្រឹត្យលេខ ៤០ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ស្តីពីការ
កែសម្រួលតារាងពន្ធតែមប្រិ៍សារពើពន្ធ
ប្រកាសលេខ ៩៨២ សហវ.ប្រក ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអនុក្រឹត្យលេខ ៤០ អនក្រ.បក
ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលតារាងពន្ធតែមប្រិ៍សារ-
ពើពន្ធ
ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ របស់អគ្គនា-
យកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
កម្រៃសេវាសាធារណៈ០ រៀល​
សុពលភាពនៃសេវា សាធារណៈ១ ឆ្នាំ​
រយៈពេលនៃការផ្តល់សេវា សាធារណៈភ្លាម​ៗ (តាមលំដាប់​លំដោយ​) នៃ​ថ្ងៃធ្វើការ​
ឯកសារតម្រូវអ្នកមាន​ប័ណ្ណ​សម្គាល់ការ​បង់ប្រាក់​ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ៖ប័ណ្ណ​សម្គាល់ការ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ (មិន​តម្រូវ​ឯក​សារ​ផ្សេង​ៗ)
អ្នក​គ្មាន​ប័ណ្ណ​សម្គាល់ការ​បង់ប្រាក់​ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ៖បង្កាន់ដៃ​បង់ប្រាក់​ពន្ធ​រថយន្ត​ឆ្នាំ​ចាស់ (មិន​តម្រូវ​ឯក​សារ​ផ្សេង​ៗ)
អ្នក​ចុះបញ្ជី​ថ្មី៖អត្តសញ្ញាណ​ប័ណ្ណ ឬលិខិតឆ្លងដែន (ច្បាប់​ថតចម្លង​)
ប័ណ្ណ​សម្គាល់​យានយន្ត ឬបង្កាន់ដៃ​ពន្ធ​នាំចូល
(ច្បាប់​ថតចម្លង​)
វិញ្ញាបនបត្រ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត (ច្បាប់​ថតចម្លង​) (សម្រាប់​រថយន្ត​ដឹក​)
អ្នកធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​យានយន្ត៖អត្តសញ្ញាណ​ប័ណ្ណ ឬលិខិតឆ្លងដែន​ម្ចាស់​កម្មសិទ្ធិ​ថ្មី (ច្បាប់​ថតចម្លង​)
ប័ណ្ណ​សម្គាល់​យានយន្ត​ចាស់ ឬវិញ្ញាបនបត្រ​ត្រួតពិនិត្យ​បច្ចេកទេស យាន​-យន្ត​ចាស់ (ច្បាប់​ថតចម្លង​)
ប័ណ្ណ​សម្គាល់​យានយន្ត​ថ្មី ឬវិញ្ញាបនបត្រ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ថ្មី (ច្បាប់​ថតចម្លង​)
បង្កាន់ដៃ​បញ្ជាក់​ការ​បង់ប្រាក់​ពន្ធ​ឆ្នាំ​ចាស់ (ច្បាប់​ថតចម្លង​)
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋានសាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ (អាសយដ្ឋាន​មាន​បង្ហាញ​ក្នុង​ឧប​សម្ព័ន្ធ​ភ្ជាប់​)
ពេលម៉ោងបំពេញការងារម៉ោង ៨:០០ នាទី​ព្រឹក ដល់ម៉ោង ៤:៤៥ នាទី​រសៀល​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ប្រអប់​សំបុត្រ​ទទួលពាក្យ​បណ្ដឹង ដែល​មាននៅ​សាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ​
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយសាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ​

ព័ត៌មានពាក់ព័ន្ធ