សេវាសាធារណៈ

សេវា​លិខិត ការអនុញ្ញាត​អត្រា​សូន្យ​នូវ​អាករ​លើ​តម្លៃបន្ថែម សម្រាប់​អ្នកជាប់ពន្ធ​ធំ

-ចំពោះ​ការ​ផ្គត់ផ្គង់​ផលិតផល ឬសេវា​ដល់​ឧស្សាហកម្ម​កាត់ដេរ ឧស្សាហកម្ម​វាយនភ័ណ្ឌ ឧស្សាហកម្ម​ស្បែកជើង ឧស្សាហកម្ម​ផលិត​កាបូបយួរ​និង​កាបូបដៃ និង​ឧស្សាហកម្ម​ផលិត​មួក

​-ចំពោះ​ការ​ផ្គត់ផ្គង់​ផលិតផល ឬសេវា​ដល់​ការ​ផ្គត់ផ្គង់​អង្ករ​សម្រាប់​បម្រើ​ឱ្យ​ការនាំចេញ​អង្ករ​

បរិយាយអំពីសេវាសេវា​នេះ ត្រូវ​ផ្តល់​ដោយ​ឥតគិតថ្លៃ លើ​លិខិត ការអនុញ្ញាត​អត្រា​សូន្យ​នូវ​អាករ​លើ​តម្លៃបន្ថែម សម្រាប់​អ្នកជាប់ពន្ធ​ធំ ចំពោះ​ការ​ផ្គត់ផ្គង់​ផលិតផល ឬសេវា​ដល់​ឧស្សាហកម្ម​កាត់ដេរ ឧស្សាហកម្ម​វាយនភ័ណ្ឌ ឧស្សាហកម្ម​ស្បែកជើង ឧស្សាហកម្ម​ផលិត​កាបូបយួរ​និង​កាបូបដៃ និង​ឧស្សាហកម្ម​ផលិត​មួក និង​ការ​ផ្គត់ផ្គង់​ផលិតផល ឬសេវា​ដល់​ការ​ផ្គត់ផ្គង់​អង្ករ​សម្រាប់​បម្រើ​ឱ្យ​ការនាំចេញ​អង្ករ របស់​សហគ្រាស​ដែល​មាន​លក្ខណ​សម្បត្តិ​ស្របតាម​បទប្បញ្ញត្តិ​ជាធរមាន​
មូលដ្ឋានគតិយុត្តប្រកាស​លេខ ៣១១ សហវ.ប្រក ចុះ​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្ដីពី​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ឧស្សាហកម្ម​គាំទ្រ ឬអ្នក​ចុះ​កិច្ចសន្យា​ដែល​ធ្វើការ​ផ្គត់ផ្គង់​ទំនិញ ឬសេវា​សម្រាប់​បម្រើ​ឱ្យ​ការនាំចេញ​របស់​ឧស្សាហកម្ម​កាត់ដេរ ឧស្សាហកម្ម​វាយ​-នភ័​ណ្ឌ ឧស្សាហកម្ម​ផលិត​ស្បែកជើង ឧស្សាហកម្ម​ផលិត​កាបូបយួរ​និង​កា​-បូ​បដៃ និង​ឧស្សាហកម្ម​ផលិត​មួក​ប្រកាស​លេខ ៣១៣ សហវ.ប្រក ចុះ​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្ដីពី​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម ចំពោះ​អ្នក​ចុះ​កិច្ចសន្យា ដែល​ធ្វើការ​ផ្គត់ផ្គង់​អង្ករ​សម្រាប់​បម្រើ​ឱ្យ​ការនាំចេញ​អង្ករ​ប្រកាស​លេខ ១១៤៦ សហវ​-ប្រក ចុះ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​របស់​អគ្គនាយក​-ដ្ឋាន​ពន្ធដារ នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកាស​លេខ ៧២៥ សហវ.ប្រក ចុះ​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្ដីពី​ការបញ្ឈប់​ការ​លក់​ឯកសារ​លិខិត​ប្រកាស​ពន្ធ​គ្រប់​ប្រភេទ​សេចក្តី​ជូនដំណឹង​លេខ ៥១៦ សជណ.សរ ចុះ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ស្តី​ពី​លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែកឯកជន
លើក​ទី១៧ នា​ថ្ងៃ​ទី០៤ ខែមីនា ឆ្នាំ២០១៤ ដែល​ជា​កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី​បើកទូលាយ​
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ១. ទទួលពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត​អត្រា​សូន្យ នូវ​អាករ​លើ​តម្លៃបន្ថែម ចំពោះ​ការ​ផ្គត់ផ្គង់​ផលិតផល ឬសេវា​ដល់​ឧស្សាហកម្ម​កាត់ដេរ ឧស្សាហកម្ម​វាយ​-នភ័​ណ្ឌ ឧស្សាហកម្ម​ស្បែកជើង ឧស្សាហកម្ម​ផលិត​កាបូបយួរ​និង​កាបូបដៃ និង​ឧស្សាហកម្ម​ផលិត​មួក។
២. ទទួលពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត​អត្រា​សូន្យ នូវ​អាករ​លើ​តម្លៃបន្ថែម ចំពោះ​ការ​ផ្គត់ផ្គង់​ផលិតផល ឬសេវា​ដល់​ការ​ផ្គត់ផ្គង់​អង្ករ សម្រាប់​បម្រើ​ឱ្យ​ការ​នាំចេញ​អង្ករ។
កម្រៃសេវាសាធារណៈ០ រៀល​
សុពលភាពនៃសេវា សាធារណៈ១ ឆ្នាំ​
រយៈពេលនៃការផ្តល់សេវា សាធារណៈ៧-១០ ថ្ងៃ នៃ​ថ្ងៃធ្វើការ​
ឯកសារតម្រូវ១. លិខិត​អនុញ្ញា​អត្រា​សូន្យ​អាករ​លើ​តម្លៃបន្ថែម ចំពោះ​ការ​ផ្គត់ផ្គង់ ផលិតផល ឬសេវា​ដល់​ឧស្សាហកម្ម​កាត់ដេរ ឧស្សាហកម្ម​វាយនភ័ណ្ឌ ឧស្សាហកម្ម​ស្បែកជើង ឧស្សាហកម្ម​ផលិត​កាបូបយួរ​និង​កាបូបដៃ និង​ឧស្សាហកម្ម​ផលិត​មួក៖លិខិតស្នើ​សុំ ២ ច្បាប់​កិច្ចសន្យា​ផ្គត់ផ្គង់ (ច្បាប់ដើម​) ប័ណ្ណ​ពន្ធប៉ាតង់ (ច្បាប់​ថតចម្លង​) វិញ្ញាបនបត្រ​អាករ​លើ​តម្លៃបន្ថែម (ច្បាប់​ថតចម្លង​)
២. លិខិតអនុញ្ញាត​អត្រា​សូន្យ​អាករ​លើ​តម្លៃបន្ថែម ចំពោះ​ការ​ផ្គត់ផ្គង់ ផលិតផល ឬសេវា​ដល់​ការ​ផ្គត់ផ្គង់​អង្ករ សម្រាប់​បម្រើ​ឱ្យ​ការនាំចេញ​អង្ករ៖លិខិតស្នើ​សុំ ២ ច្បាប់​កិច្ចសន្យា​ផ្គត់ផ្គង់(ច្បាប់ដើម​) ប័ណ្ណ​ពន្ធប៉ាតង់(ច្បាប់​ថតចម្លង​) វិញ្ញាបនបត្រ​អាករ​លើ​តម្លៃបន្ថែម(ច្បាប់​ថតចម្លង​)
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាននាយកដ្ឋាន​គ្រប់គ្រង​អ្នកជាប់ពន្ធ​ធំ (អាសយដ្ឋាន​មាន​បង្ហាញ​ក្នុង​ឧប​សម្ព័ន្ធ​ភ្ជាប់​)
ពេលម៉ោងបំពេញការងារម៉ោង ៨:០០ នាទី​ព្រឹក ដល់ម៉ោង ៤:៤៥ នាទី​រសៀល​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ប្រអប់​សំបុត្រ​ទទួលពាក្យ​បណ្ដឹង​ដែល​មាននៅ​តាម​អង្គភាព​ពន្ធដារ​
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយអគ្គនាយក​ដ្ឋាន​ពន្ធដារ​

ព័ត៌មានពាក់ព័ន្ធ