សេវាសាធារណៈ

សេវា​ទទួលលិខិត​ប្រកាស​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​
បរិយាយអំពីសេវាសេវា​នេះ ត្រូវ​បាន​ផ្តល់​ដោយ​ឥតគិតថ្លៃ ចំពោះ​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​
មូលដ្ឋានគតិយុត្តច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ១៩៩៥ ដែល​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ១១ ន.ស ៩៤ ចុះ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៤​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ១៩៩៧ ដែល​ប្រកាស​ឱ្យ​ប្រើ
​ដោយ​ព្រះរាជក្រម​លេខ នស.រកម​.១២៩៦.៣៧ ចុះ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៦​ប្រកាស​លេខ ១១៤៦ សហវ​-ប្រក ចុះ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​របស់អគ្គ​នា​យក​ដ្ឋាន​ពន្ធដារ នៃ​ក្រសួងសេដ្ឋកិច្ច​និង
​ហិរញ្ញវត្ថុ ប្រកាស​លេខ ២២៤ ប្រក.សហវ.ពដ ចុះ​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៦ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តី​ពី​ការ​ប្រមូល​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​ប្រកាស​លេខ ៧៤៤ ប្រក.សហវ.ពដចុះ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៩៦ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តី​ពី​ការកំណត់​មេគុណ​សម្រាប់​អនុវត្ត​ក្នុង​ការងារ​ប្រមូល​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​ចុះ​ពិនិត្យ និង​វាយតម្លៃ​ដីធ្លី​
កម្រៃសេវាសាធារណៈ០ រៀល​
សុពលភាពនៃសេវា សាធារណៈ១ ឆ្នាំ​
រយៈពេលនៃការផ្តល់សេវា សាធារណៈ១-២ ថ្ងៃ នៃ​ថ្ងៃធ្វើការ​
ឯកសារតម្រូវក. សម្រាប់​អ្នកជាប់ពន្ធ​ចាស់​លិខិត​ប្រកាស​បង់ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​បង្កាន់ដៃ​បញ្ជាក់​ការ​បង់ពន្ធ​ប្រាក់​ឆ្នាំ​ចាស់​
ខ. សម្រាប់​អ្នក​ចុះបញ្ជី​ថ្មី​លិខិត​ប្រកាស​បង់ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (Ci LMAP​) ឬលិខិត​ផ្ទេរ សិទ្ធិ​កាន់កាប់​ដីធ្លី ឬកិច្ច​សន្យា​ទិញ​លក់​លិខិត​ចេញ​ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច​អត្តសញ្ញាណ​ប័ណ្ណ​ម្ចាស់​កម្មសិទ្ធិ ឬលិខិតឆ្លងដែន
(ច្បាប់​ថតចម្លង​)សៀវភៅ​គ្រួសារ ឬសៀវភៅ​ស្នាក់នៅ ឬលិខិតបញ្ជាក់​ទីលំនៅ (ច្បាប់​ថតចម្លង​)លេខទូរស័ព្ទ និង​អ៊ី​ម៉ែ​ល (e-mail​)
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋានក-ចំពោះ​ដី​-ធ្លី​នៅ​រាជធានី​ភ្នំពេញ៖ត្រូវ​ដាក់​លិខិត​ប្រកាស និង​បង់ប្រាក់​ពន្ធ​នៅ​នាយកដ្ឋាន​ច្បាប់ វិវាទ និង​ស្ថិតិ ជាន់ទី៤ បន្ទប់ ៤០៧ នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ ដែល​ស្ថិតនៅ​កែង​មហា​វិ​ថសហព័ន្ធ​រុស្សី (១១០​) និង​ម៉ៅសេទុង (២៤៥​) សង្កាត់​ទឹកល្អក់ ១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​
ទូរស័ព្ទ៖ (៨៥៥​) ២៣ ៨៨៦ ៧១០​
ទូរសារ៖ (៨៥៥​) ២៣ ៨៨៦ ៧១០​
ខ-ចំពោះ​ដី​-ធ្លី​នៅ​តាម​បណ្តា​ខេត្ត​ទាំង ២៤ ត្រូវ​ដាក់​លិខិត​ប្រកាស និង​បង់​ប្រាក់​ពន្ធ នៅ​សាខា​ពន្ធដារ​ខេត្ត​ពាក់ព័ន្ធ (អាសយដ្ឋាន​មាន​បង្ហាញ​ក្នុង​ឧប​-សម្ព័ន្ធ​ភ្ជាប់​)
ពេលម៉ោងបំពេញការងារម៉ោង ៨:០០ នាទី​ព្រឹក ដល់ម៉ោង ៤:៤៥ នាទី​រសៀល​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ប្រអប់​សំបុត្រ​ទទួលពាក្យ​បណ្ដឹង ដែល​មាននៅ​អគ្គនាយក​ដ្ឋាន​ពន្ធដារ និង​សាខា​ពន្ធដារ​ខេត្ត​
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយអគ្គនាយក​ដ្ឋាន​ពន្ធដារ និង​សាខា​ពន្ធដារ​ខេត្ត​

ព័ត៌មានពាក់ព័ន្ធ