បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះការដាក់លិខិតប្រកាសប្រចាំឆ្នាំ ពន្ធលើអចលនទ្រព្យ |
មូលដ្ឋានគតិយុត្ត | ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនា-យកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសលេខ ៧២៥ សហវ.ប្រក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការបញ្ឈប់ការលក់ឯកសារលិខិតប្រកាសពន្ធគ្រប់ប្រភេទ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ទទួលលិខិតប្រកាសពន្ធប្រចាំឆ្នាំ |
កម្រៃសេវាសាធារណៈ | ០ រៀល |
សុពលភាពនៃសេវា សាធារណៈ | ១ ឆ្នាំ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ភ្លាមៗ (តាមលំដាប់លំដោយ) នៃថ្ងៃធ្វើការ |
ឯកសារតម្រូវ | សម្រាប់អ្នកជាប់ពន្ធចាស់ប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យ (អ្នកធ្វើបច្ចុប្បន្នភាពជោគជ័យ)បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធឆ្នាំចាស់ (អ្នកធ្វើបច្ចុប្បន្នភាពមិនទាន់ជោគជ័យ)។សម្រាប់អ្នកចុះបញ្ជីថ្មីអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ច្បាប់ថតចម្លង)សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ(ច្បាប់ថតចម្លង) ប័ណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ឬកិច្ចសន្យាទិញលក់ (ច្បាប់ថតចម្លង) លេខទូរស័ព្ទ និងអ៊ីម៉ែល (e-mail) |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | សាខាពន្ធដារខេត្ត-ខណ្ឌ (អាសយដ្ឋានមានបង្ហាញក្នុងឧបសម្ព័ន្ធភ្ជាប់) |
ពេលម៉ោងបំពេញការងារ | ម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:៤៥ នាទីរសៀល |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ប្រអប់សំបុត្រទទួលពាក្យបណ្ដឹងដែលមាននៅតាមអង្គភាពពន្ធដារ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយ | សាខាពន្ធដារខេត្ត-ខណ្ឌ |