សេវាសាធារណៈ

សេវា​ពន្ធ​លើ​ឈ្នួល​ផ្ទះ និង​ដី​
បរិយាយអំពីសេវាសេវា​នេះ ត្រូវ​ផ្តល់​ដោយ​ឥតគិតថ្លៃ ចំពោះ​ការ​ដាក់​លិខិត​ប្រកាស​ប្រចាំខែ ពន្ធ​លើ​ឈ្នួល​ផ្ទះ និង​ដី​
មូលដ្ឋានគតិយុត្តប្រកាស​លេខ ១១៤៦ សហវ​-ប្រក ចុះ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​របស់​អគ្គ​នា​-យក​ដ្ឋាន​ពន្ធដារ នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកាស​លេខ ៧២៥ សហវ.ប្រក ចុះ​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្ដីពី​ការបញ្ឈប់​ការ​លក់​ឯកសារ​លិខិត​ប្រកាស​ពន្ធ​គ្រប់​ប្រភេទ​
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈទទួលលិខិត​ប្រកាស​ពន្ធ​ប្រចាំខែ​
កម្រៃសេវាសាធារណៈ០ រៀល​
សុពលភាពនៃសេវា សាធារណៈតាម​កិច្ចសន្យា​
រយៈពេលនៃការផ្តល់សេវា សាធារណៈភ្លាម​ៗ (តាមលំដាប់​លំដោយ​) នៃ​ថ្ងៃធ្វើការ​
ឯកសារតម្រូវកិច្ចសន្យា​ជួល​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬលិខិតឆ្លងដែន​ម្ចាស់​កម្មសិទ្ធិករ ឬសិទ្ធិវន្ត​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬលិខិតឆ្លងដែន​អ្នកជួល​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋានសាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ (អាសយដ្ឋាន​មាន​បង្ហាញ​ក្នុង​ឧប​សម្ព័ន្ធ​ភ្ជាប់​)
ពេលម៉ោងបំពេញការងារម៉ោង ៨:០០ នាទី​ព្រឹក ដល់ម៉ោង ៤:៤៥ នាទី​រសៀល​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ប្រអប់​សំបុត្រ​ទទួលពាក្យ​បណ្ដឹង​ដែល​មាននៅ​តាម​អង្គភាព​ពន្ធដារ​
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយសាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ​

ព័ត៌មានពាក់ព័ន្ធ