បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះពាក្យស្នើសុំលិខិតបញ្ជាក់ ស្ដីពីការបំពេញកាតព្វកិច្ចសារពើពន្ធ និងលិខិតបញ្ជាក់ស្ថានភាពសារពើពន្ធសម្រាប់អ្នកជាប់ពន្ធធំ |
មូលដ្ឋានគតិយុត្ត | ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសលេខ ៧២៥ សហវ.ប្រក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការបញ្ឈប់ការលក់ឯកសារលិខិតប្រកាសពន្ធគ្រប់ប្រភេទប្រកាសលេខ ៤៩៦ សហវ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការចុះបញ្ជីពន្ធដារ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ទទួលពាក្យស្នើសុំបញ្ជាក់កាតព្វកិច្ចសារពើពន្ធ និងស្ថានភាព សារពើពន្ធ |
កម្រៃសេវាសាធារណៈ | ០ រៀល |
សុពលភាពនៃសេវា សាធារណៈ | គ្មានកាលកំណត់ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ៤-៨ ថ្ងៃ (បន្ទាប់ពីលទ្ធផលសវនកម្ម) នៃថ្ងៃធ្វើការ |
ឯកសារតម្រូវ | កាតព្វកិច្ចសារពើពន្ធ៖ លិខិតស្នើសុំ ២ ច្បាប់ប័ណ្ណពន្ធប៉ាតង់(ច្បាប់ថតចម្លង) វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម(ច្បាប់ថតចម្លង) ស្ថានភាពសារពើពន្ធ៖ លិខិតស្នើសុំ ២ ច្បាប់ របាយការណ៍សវនកម្ម (ច្បាប់ថតចម្លង) បង្កាន់ដៃបង់ប្រាក់ (ច្បាប់ថតចម្លង) ប័ណ្ណពន្ធប៉ាតង់ (ច្បាប់ថតចម្លង) វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម (ច្បាប់ថតចម្លង) |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំអាសយដ្ឋាន៖ ជាន់ទី១ នៃអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅកែងមហាវិថ សហព័ន្ធរុស្ស៊ី (១១០) និងម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ អ៊ីម៉ែល៖ dlt@tax.gov.kh ទូរស័ព្ទ៖ (៨៥៥) ២៣ ៨៨ ៤៦ ៧២ |
ពេលម៉ោងបំពេញការងារ | ម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:៤៥ នាទីរសៀល |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ប្រអប់សំបុត្រទទួលពាក្យបណ្ដឹងដែលមាននៅតាមអង្គភាពពន្ធដារ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយ | អគ្គនាយកដ្ឋានពន្ធដារ |