សេវាសាធារណៈ

សេវាត្រួតពិនិត្យបែបបទបញ្ចេញទំនិញពីគយលើទំនិញនាំចូល
បរិយាយអំពីសេវាទំនិញនាំចូលទាំងអស់ ត្រូវឆ្លងកាត់បែបបទបញ្ចេញទំនិញពីគយតាមបទប្បញ្ញត្តិគយជាធរមាន និងស្ថិតក្រោមការត្រួតពិនិត្យអនុលោមភាពពីអង្គភាព គយមានសមត្ថកិច្ច ដើម្បីទទួលបានការអនុញ្ញាតឱ្យយកទំនិញចេញពីការ
គ្រប់គ្រងរបស់គយ ក្រោយពេលបំពេញបែបបទនេះរួច
មូលដ្ឋានគតិយុត្ត▪ច្បាប់ស្ដីពីគយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧
អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ជំពូកទី៩)
អនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់អនុក្រឹត្យលេខ ២១ អនក្រ-បក ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៦ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ
▪ប្រកាសលេខ ៣៨៩ សហវ.ប្រក. ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ ស្តីពី
ការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពមូលដ្ឋាន នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
▪ប្រកាសលេខ ១៤៤៧ សហវ.ប្រក. ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីបញ្ញត្តិ
និងនីតិវិធីប្រតិវេទន៍គយ
▪ប្រកាសលេខ ១០៧ សហវ.ប្រក. ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការរាយការណ៍ ការធ្វើចរាចរ ការធ្វើសន្និធិ និងការដឹកជញ្ជូនទំនិញនាំចេញ
▪ប្រកាសលេខ ៥៦៩ សហវ.ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១០ ស្តីពីការត្រួតពិនិត្យទំនិញនាំចេញ ទំនិញនាំចូល និងមធ្យោបាយដឹកជញ្ជូន
▪ប្រកាសលេខ ១១៥១ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈម្ចាស់ទំនិញនាំចេញ នាំចូល ឬជើងសាគយ
កម្រៃសេវាសាធារណៈ១. កម្រៃបែបបទគយ-CPF៖ ៦០ ០០០ រៀល សម្រាប់ទំនិញមួយកុងតែន័រ២០ ហ្វីតឡើង និងសម្រាប់ផលិតផលតេលសិលា ១ប្រតិវេទន៍គយ និង៤០ ០០០ រៀល សម្រាប់ទំនិញមិនផ្ទុកក្នុងកុងតែន័រ ឬផ្ទុកក្នុងកុងតែន័រ តូចជាង ២០ ហ្វីត ១ ប្រតិវេទន៍
. កម្រៃត្រួតពិនិត្យកុងតែន័រតាមប្រព័ន្ធស្គែន៖ ២០ ដុល្លារអាមេរិក សម្រាប់
កុងតែន័រក្រោម ៤០ ហ្វីត និង ៣២ ដុល្លារអាមេរិក សម្រាប់កុងតែន័រចាប់ពី
៤០ ហ្វីតឡើង
. កម្រៃស្តុកទំនិញហួសកាលកំណត់ក្នុងសន្និធិគយ៖ ០,១% នៃតម្លៃគិតពន្ធគយ/ថ្ងៃ
. កម្រៃឆ្លងកាត់៖ ២០ ០០០ រៀល សម្រាប់គោ ក្របី និងសេះរស់ ១ក្បាល, ៥ ០០០ រៀល សម្រាប់ជ្រូក ចៀម និងពពែរស់, និង ៥០០ រៀលសម្រាប់សត្វស្លាប ឬជលផល ១ គីឡូក្រាម
. កម្រៃទំនិញនាំចូលសម្រាប់អគារលក់ទំនិញរួចពន្ធ៖ ១០% នៃតម្លៃគិតពន្ធគយ
. កម្រៃលក់ប្រតិវេទន៍គយ៖ ១៥ ០០០ រៀល/លេខ
. កម្រៃលក់លតាបត្ររថយន្ត៖ ៤០ ០០០ រៀល/លេខ
. កម្រៃលក់ត្រាពន្ធគយ៖ ១០០ រៀល/សន្លឹក
. កម្រៃលក់តែមប្រិ៍អាករបារី៖ ៥០ រៀល/សន្លឹក
១០. កម្រៃលក់លិខិតអនុញ្ញាតដឹកជញ្ជូន ឬស្តុក៖ ៥០០ រៀល/សន្លឹក
១១. កម្រៃលក់សៀលកុងតែន័រ៖ ៨ ០០០ រៀល/គ្រាប់
សម្គាល់៖
កម្រៃបែបបទគយអាចត្រូវបានលើកលែង សម្រាប់មុខសញ្ញាមួយចំនួន
កម្រៃគយមិនទាន់ត្រូវបានកំណត់អត្រា ដូចជា កម្រៃការងារគយក្រៅការិយាល័យគយ (ការអមទំនិញ ការត្រួតពិនិត្យទំនិញក្រៅការិយាល័យគយ ការចូលរួមបំផ្លាញទំនិញ កម្រៃធ្វើដំណើរហូបចុក ស្នាក់នៅ) និងកម្រៃក្រៅម៉ោងជាដើម
សុពលភាពនៃសេវា សាធារណៈប្រតិវេទន៍និងឯកសារគយនានា៖ ត្រូវរក្សាទុករយៈពេល ១០ ឆ្នាំ
លិខិតអនុញ្ញាតដឹកជញ្ជូន៖ កំណត់សុពលភាពតាមការជាក់ស្តែង
រយៈពេលនៃការផ្តល់សេវា សាធារណៈ១-២ ថ្ងៃធ្វើការ
ឯកសារតម្រូវប្រតិវេទន៍អមដោយ៖
វិក្កយបត្រពាណិជ្ជកម្មនិងបញ្ជីវេចខ្ចប់
ឯកសារដឹកជញ្ជូន ដូចជា អញ្ញត្តិបណ្ណផ្លូវទឹក និងផ្លូវអាកាស, ផ្លូវគោក
(បើមានការតម្រូវ)
វិញ្ញាបនបត្រដើមកំណើតទំនិញ (បើមានការតម្រូវ)
វិញ្ញាបនបត្រ អតប ប័ណ្ណប៉ាតង់ឆ្នាំចុងក្រោយ លិខិតផ្ទេរសិទ្ធិ ឯកសារ
សម្គាល់ម្ចាស់ទំនិញ/ជើងសាគយ
ឯកសារផ្សេងទៀត (បើមានការតម្រូវ)
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋានទទួលបន្ទុកពិនិត្យនិងសម្រេច៖ គ្រប់ការិយាល័យត្រួតពិនិត្យបែបបទគយនៃអង្គភាពមូលដ្ឋាន និងនាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ ព្រមទាំងនាយកដ្ឋាន
រដ្ឋាករ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
អាសយដ្ឋាន៖
នាយកដ្ឋានរដ្ឋាករ (ផលិតផលតេលសិលា)៖ អគារលេខ ៦-៨ មហាវិថព្រះ
នរោត្តម ភ្នំពេញ
ការិយាល័យត្រួតពិនិត្យគយនៃអង្គភាពមូលដ្ឋាន និងនាយកដ្ឋានគ្រប់គ្រង
តំបន់រួចពន្ធ៖ នៅតាមទីតាំងជាក់ស្តែង ជាពិសេសតាមមាត់ច្រក និងតាម
តំបន់សេដ្ឋកិច្ចពិសេសនីមួយៗ
ពេលម៉ោងបំពេញការងារព្រឹក : ម៉ោង ៧:០០ ដល់ ១១:៣០
រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)អង្គភាពទំនាក់ទំនងសាធារណៈ៖
ទូរស័ព្ទ៖ (៨៥៥ -២៣) ៧២២ ៧៦៧
ទូរសារ៖ (៨៥៥ -២៣) ៧២២ ៧៦៨
អ៊ីមែល៖ [email protected]
គ្រប់ការិយាល័យរដ្ឋបាលនិងគ្រប់គ្រង នៃអង្គភាពមូលដ្ឋាននៃអគ្គនាយកដ្ឋាន
គយនិងរដ្ឋាករកម្ពុជា ឬអង្គភាពគយមានសមត្ថកិច្ចផ្សេងទៀត ដែលមានបិទ
ផ្សាយតាមបញ្ជរការិយាល័យត្រួតពិនិត្យបែបបទគយនីមួយៗ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយការិយាល័យគោលនយោបាយរដ្ឋាករនិងគ្រប់គ្រង៖ សម្រាប់ផលិតផល តេលសិលា
ការិយាល័យត្រួតពិនិត្យគយ៖ សម្រាប់ទំនិញមិនមែនជាផលិតផលតេលសិលា
អង្គភាពគយផ្សេងទៀត៖ បិទផ្សាយតាមបញ្ជរការិយាល័យត្រួតពិនិត្យបែបបទគយនីមួយៗ

ព័ត៌មានពាក់ព័ន្ធ