សេវាសាធារណៈ

សេវាផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ
បរិយាយអំពីសេវាការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ គឺជានីតិវិធីនៃការពិនិត្យពីភាពត្រឹមត្រូវ ឬ
ហានិភ័យនៃតម្លៃទិញលក់ពិត (តម្លៃចម្លងការ) ដែលបានប្រកាសដោយអ្នក
នាំចេញ/នាំចូល។ តម្លៃចម្លងការនេះ គឺជាមូលដ្ឋានសម្រាប់ការគណនាប្រាក់
ពន្ធ និងអាករគយនៃប្រតិបត្តិការនាំចេញ/នាំចូលនោះ
មូលដ្ឋានគតិយុត្ត▪ប្រកាសលេខ ១២៦៣ សហវ.ប្រក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៨ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់បណ្តា ការិយាល័យ នៃនាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ នៃ
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
▪ប្រកាសលេខ ៣៨៧ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកំណត់តម្លៃគិតពន្ធគយលើទំនិញនាំចូល
▪លិខិតលេខ ៦៦១៦ សហវ.អគរ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងរបស់អង្គការ
ពាណិជ្ជកម្មពិភពលោក ស្តីពីការកំណត់តម្លៃគិតពន្ធ
▪លិខិតលេខ ២៨៦ អគរ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១០ ស្តីពីការកែសម្រួលនិងការកំណត់បន្ថែមមួយចំនួនលើនីតិវិធីគយ ដើម្បីបង្កការងាយស្រួល
ដល់វិនិយោគិន និងធុរជនពាក់ព័ន្ធ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈម្ចាស់ទំនិញនាំចេញ នាំចូល ឬជើងសាគយ
កម្រៃសេវាសាធារណៈមិនទាន់កំណត់
សុពលភាពនៃសេវា សាធារណៈ៤៥ ថ្ងៃ
រយៈពេលនៃការផ្តល់សេវា សាធារណៈក្នុងរង្វង់ ១-២ ថ្ងៃធ្វើការ ក្នុងករណីដែលឯកសារមានភាពគ្រប់គ្រាន់ និងត្រឹមត្រូវ
ឯកសារតម្រូវប្រតិវេទន៍តម្លៃគិតពន្ធគយ ០១ ច្បាប់
វិក្កយបត្រ បញ្ជីវេចខ្ចប់ និងអញ្ញត្តិបណ្ណ ០៣ ច្បាប់
វិញ្ញាបនបត្រ អតប និងប័ណ្ណប៉ាតង់ឆ្នាំចុងក្រោយ និងលិខិតផ្ទេរសិទ្ធិ
អត្តសញ្ញាណម្ចាស់ទំនិញ និងអ្នកតំណាង ០១ ច្បាប់
លិខិតអនុញ្ញាត និងឯកសារពាក់ព័ន្ធផ្សេងទៀត (ប្រសិនបើមានការតម្រូវ)
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋានអង្គភាពទទួលបន្ទុកពិនិត្យ៖ នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការ
អន្តរជាតិ
អាសយដ្ឋាន៖ អគារលេខ ៦-៨ មហាវិថព្រះនរោត្តម រាជធានីភ្នំពេញ
អង្គភាពសម្រេច៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អគារលេខ ៦-៨
មហាវិថព្រះនរោត្តម រាជធានីភ្នំពេញ
ពេលម៉ោងបំពេញការងារព្រឹក : ម៉ោង ៧:០០ ដល់ ១១:៣០
រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)អង្គភាពទំនាក់ទំនងសាធារណៈ៖
ទូរស័ព្ទ៖ (៨៥៥-២៣) ៧២២ ៧៦៧
ទូរសារ៖ (៨៥៥-២៣) ៧២២ ៧៦៨
អ៊ីមែល៖ info-pru@customs.gov.kh
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយការិយាល័យបច្ចេកទេសគយ នៃនាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការ
អន្តរជាតិ

ព័ត៌មានពាក់ព័ន្ធ