បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃចំពោះការដាក់លិខិតប្រកាសពន្ធប្រចាំខែ សម្រាប់អ្នកជាប់ពន្ធមធ្យមក្នុងរបបស្វ័យប្រកាស |
មូលដ្ឋានគតិយុត្ត | • ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ • ប្រកាសលេខ ៧២៥ សហវ.ប្រក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការបញ្ឈប់ការលក់ឯកសារលិខិតប្រកាសពន្ធគ្រប់ប្រភេទ • ប្រកាសលេខ ១០៥៩ សហវ.ប្រក.ពដ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីពន្ធលើប្រាក់ចំណេញ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ទទួលលិខិតប្រកាសពន្ធប្រចាំខែ |
កម្រៃសេវាសាធារណៈ | គ្មាន |
សុពលភាពនៃសេវា សាធារណៈ | ១ ខែ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ១ ថ្ងៃ បន្ទាប់ពីបានបង់ប្រាក់ពន្ធនៅធនាគាររួច (ថ្ងៃធ្វើការ) |
ឯកសារតម្រូវ | • លិខិតប្រកាសសារពើពន្ធប្រចាំខែ មានចំនួន ២ ច្បាប់ តាមប្រភេទពន្ធ ដូចខាងក្រោម៖ ពន្ធលើប្រាក់បៀវត្សពន្ធកាត់ទុកទូទៅអាករលើតម្លៃបន្ថែមប្រាក់រំដោះពន្ធលើប្រាក់ចំណេញ/ អាករពិសេសលើទំនិញនិងសេវាមួយចំនួន/អាករលើការស្នាក់នៅ/អាករសម្រាប់បំភ្លឺសាធារណៈ/និងពន្ធអាករផ្សេងៗទៀត។ • ឯកសារភ្ជាប់៖ បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធចេញដោយធនាគារ ដែលមានអនុស្សរណៈ នៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានពន្ធដារតារាងគណនាពន្ធលើប្រាក់បៀវត្សរបស់និយោជិតក្រុមហ៊ុនទិនានុប្បវត្តិទិញ លក់ ប្រចាំខែវិក្កយបត្រជាប់អាករដែលមានទឹកប្រាក់ពី ២០ លាន រៀល ឡើងទៅប្រតិវេទន៏គយសម្រាប់ការនាំចូល ដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ត្រឹមត្រូវ។ ប្រតិវេទន៍នោះ ត្រូវមានចុះឈ្មោះបុគ្គលជាប់អាករ ដែលជាអ្នកទទួលទំនិញ ឬជាអ្នកនាំចូល និងចំនួនប្រាក់ពន្ធដែលបានបង់ពេលនាំចូល (យកមកផ្ទៀងផ្ទាត់ហើយប្រគល់ជូនក្រុមហ៊ុនវិញ)អាណត្តិបើកប្រាក់ (រតនាគារ) និងកិច្ចសន្យាលទ្ធកម្ម។ |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | សាខាពន្ធដារខេត្ត-ខណ្ឌ (អាសយដ្ឋានមានបង្ហាញក្នុងឧបសម្ព័ន្ធភ្ជាប់) |
ពេលម៉ោងបំពេញការងារ | ម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:៤៥ នាទីរសៀល |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ប្រអប់សំបុត្រទទួលពាក្យបណ្ដឹងដែលមាននៅតាមអង្គភាពពន្ធដារ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយ | សាខាពន្ធដារខេត្ត-ខណ្ឌ |