បរិយាយអំពីសេវា | បុគ្គលដែលមានបំណងបំពេញធុរកិច្ច ជាប្រតិបត្តិករភណ្ឌាគារគយមានដែនកំណត់ ត្រូវមានអាជ្ញាបណ្ណអមដោយកិច្ចសន្យាអាជីវកម្មចេញដោយ/រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសាមីក្រុមហ៊ុន និងមានការឯកភាព ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |
មូលដ្ឋានគតិយុត្ត | ▪ប្រកាសលេខ ១១៦ សហវ.ប្រក. ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្ដីពីភណ្ឌាគារគយមានដែនកំណត់ ▪ប្រកាសលេខ ១២៦៤ សហវ-ថ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៨ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់បណ្តាការិយាល័យនៃនាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ត្រូវបង្កើតជាក្រុមហ៊ុន ចុះបញ្ជិកាពាណិជ្ជកម្ម និងចុះបញ្ជីអាករលើតម្លៃបន្ថែម VAT មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ និងមានប្រវត្តិអនុលោមភាពសារពើពន្ធស្អាតស្អំមានលិខិតថ្កោលទោស និងមានរូបវន្ដបុគ្គលជើងសាគយយ៉ាងតិចមួយរូបអភិបាលក្រុមហ៊ុនត្រូវមានសញ្ជាតិកម្ពុជា ឬជានិវេសនជននៅកម្ពុជា |
កម្រៃសេវាសាធារណៈ | កម្រៃអាជ្ញាបណ្ណប្រចាំឆ្នាំ៖ ១% នៃពន្ធនិងអាករមធ្យមប្រចាំខែដែលត្រូវជាប់លើទំនិញក្នុងភណ្ឌាគារ កម្រៃស្នើសុំអាជ្ញាបណ្ណ៖ មិនទាន់កំណត់ |
សុពលភាពនៃសេវា សាធារណៈ | ៣០ ឆ្នាំ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ៩០ ថ្ងៃ |
ឯកសារតម្រូវ | ពាក្យស្នើតាមទម្រង់កំណត់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អមដោយ៖ របាយការណ៍ហិរញ្ញវត្ថុ លិខិតថ្កោលទោស វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម វិញ្ញាបនបត្រចុះបញ្ជី VAT ប័ណ្ណប៉ាតង់ឆ្នាំចុងក្រោយ លក្ខន្តិកៈក្រុមហ៊ុន ឯកសារសម្គាល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ប្លង់កម្មសិទ្ធិ ឬកិច្ចសន្យាជួល ប្លង់ទីតាំង និងប្លង់សាងសង់ភណ្ឌាគារគយមានដែនកំណត់ |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | អង្គភាពទទួលបន្ទុកពិនិត្យ៖ ការិយាល័យកិច្ចការច្បាប់ នៃនាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈ, អគារលេខ ៦-៨ មហាវិថព្រះ នរោត្តម រាជធានីភ្នំពេញ អង្គភាពសម្រេច៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |
ពេលម៉ោងបំពេញការងារ | -ព្រឹក : ម៉ោង ៧:០០ ដល់ ១១:៣០ -រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០ |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ទីកន្លែង៖ ប្រអប់តវ៉ាគយមុខការិយាល័យគ្រប់គ្រងហានិភ័យនិងសវនកម្មគយ រយៈពេលដាក់ពាក្យបណ្តឹង៖ ៣០ ថ្ងៃ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល | ការិយាល័យកិច្ចការច្បាប់ នៃនាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនង សាធារណៈ ទូរស័ព្ទ៖ (៨៥៥) ៩២ ៨៥៥ ៩៩៩ (៨៥៥) ១២ ៩១៨ ៩១៨ Email: [email protected] |