បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃ ចំពោះសិក្ខាកាមឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនៅសាលាជាតិពន្ធដារ |
មូលដ្ឋានគតិយុត្ត | • ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ • ចំណារឯកភាព របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើលិខិតលេខ ១៥៨៤ អពដ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការកំណត់តម្លៃលើការសុំសិទ្ធិប្រឡងភ្នាក់ងារសេវាកម្មពន្ធដារ • ចំណារឯកភាព របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើលិខិតលេខ ៣៦២០ អពដ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការកំណត់តម្លៃលើការសុំសិទ្ធិប្រឡងភ្នាក់ងារសេវាកម្មពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ • ចំណារឯកភាព របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើលិខិតលេខ ២៧២៥ អពដ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការកំណត់តម្លៃ លើការសុំសិទ្ធិប្រឡងភ្នាក់ងារសេវាកម្មពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ដាក់ពាក្យចុះឈ្មោះប្រឡងភ្នាក់ងារសេវាកម្មពន្ធដារ |
កម្រៃសេវាសាធារណៈ | • ប្រឡងលើកទី១ និងទី២ ត្រូវបង់កម្រៃ ៨០ ០០០ រៀល • ប្រឡងលើកទី៣ ត្រូវបង់កម្រៃ ១០០ ០០០ រៀល |
សុពលភាពនៃសេវា សាធារណៈ | ប្រើប្រាស់តែមួយដង |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ពេលដាក់ពាក្យ នៃថ្ងៃធ្វើការ |
ឯកសារតម្រូវ | • ពាក្យស្នើសុំចុះឈ្មោះប្រឡងស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ • សំណុំឯកសារភ្ជាប់ ត្រូវមានសញ្ញាបត្រទុតិយភូមិឡើងទៅ និងអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | សាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ អាសយដ្ឋានផ្ទះលេខ៖ ៤១-៤៣ ផ្លូវលេខ ១១២ សង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០២៣ ៨៨១ ៩១០ / ០៨៨ ៩០៥ ៥០៦ |
ពេលម៉ោងបំពេញការងារ | • ព្រឹក : ម៉ោង ០៧:០០ ដល់ម៉ោង ១១:៣០ • រសៀល : ម៉ោង ០២:០០ ដល់ម៉ោង ០៥:៣០ |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ប្រអប់សំបុត្រទទួលពាក្យបណ្ដឹងដែលមាននៅអគ្គនាយកដ្ឋានពន្ធដារ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូយ | អគ្គនាយកដ្ឋានពន្ធដារ |