សេវាសាធារណៈ

សេវាបង់ថ្លៃសិក្សាវគ្គភ្នាក់ងារសេវាកម្មពន្ធដារនៅសាលាជាតិពន្ធដារ
បរិយាយអំពីសេវាសេវានេះ ត្រូវផ្តល់ដោយគិតថ្លៃ ចំពោះវគ្គបណ្តុះបណ្តាលស្តីពីភ្នាក់ងារ សេវាកម្មពន្ធដារ ជូនដល់អ្នកជាប់ពន្ធ សិស្ស និស្សិត និងសាធារណជនទូទៅ
មូលដ្ឋានគតិយុត្ត• ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
• ចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើលិខិតលេខ ២០៥៥ អពដ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការកំណត់ថ្លៃលើវគ្គបណ្តុះបណ្តាលមុខវិជ្ជាពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈដាក់ពាក្យស្នើសុំចុះឈ្មោះចូលរៀនក្នុងវគ្គបណ្តុះបណ្តាល ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ
កម្រៃសេវាសាធារណៈ១ ០០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈប្រើប្រាស់តែមួយដង
រយៈពេលនៃការផ្តល់សេវា សាធារណៈពេលដាក់ពាក្យ នៃថ្ងៃធ្វើការ
ឯកសារតម្រូវ• ពាក្យស្នើសុំចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលស្តីពីភ្នាក់ងារ
• សំណុំឯកសារភ្ជាប់ ត្រូវមានសញ្ញាបត្រទុតិយភូមិឡើងទៅ និងអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋានសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ
អាសយដ្ឋានផ្ទះលេខ៖ ៤១-៤៣ ផ្លូវលេខ ១១២ សង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ ០២៣ ៨៨១ ៩១០ / ០៨៨ ៩០៥ ៥០៦
ពេលម៉ោងបំពេញការងារ• ព្រឹក : ម៉ោង ០៧:០០ ដល់ម៉ោង ១១:៣០
• រសៀល : ម៉ោង ០២:០០ ដល់ម៉ោង ០៥:៣០
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ប្រអប់​សំបុត្រ​ទទួលពាក្យ​បណ្ដឹង​ដែលមាននៅអគ្គនាយកដ្ឋានពន្ធដារ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូលអគ្គនាយកដ្ឋានពន្ធដារ

ព័ត៌មានពាក់ព័ន្ធ