សេវាសាធារណៈ

ការផ្តល់លិខិតប្រកាសឥណទានលើការកាត់ពន្ធលើប្រាក់បៀវត្ស
បរិយាយអំពីសេវាសេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះការត្រួតពិនិត្យ និងផ្តល់លិខិត ប្រកាសឥណទានពីការកាត់ពន្ធ លើប្រាក់បៀវត្សពីអាណត្តិបើកប្រាក់ដែល ទូទាត់ជូនក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
មូលដ្ឋានគតិយុត្ត អនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពី បទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
ប្រកាសលេខ ១២៥៩ សហវ.ប្រក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការ ប្រគល់កាតព្វកិច្ចប្រមូលចំណូលថវិកា
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាម្ចាស់ចំណូល
កម្រៃសេវាសាធារណៈគ្មាន
សុពលភាពនៃសេវា សាធារណៈផ្តល់ជូនក្នុងឆ្នាំថវិកា បន្ទាប់ពីបានកត់ត្រាជាចំណូលបណ្តោះអាសន្នពន្ធដារ
រយៈពេលនៃការផ្តល់សេវា សាធារណៈ៣ ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បីទទួលបានប្រកាសឥណទានចំនួន ១ សន្លឹក
ឯកសារតម្រូវប័ណ្ណសម្គាល់មន្ត្រីរាជការ ឬលិខិតសម្គាល់ខ្លួន
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាននាយកដ្ឋានចំណូល ចំណាយថវិកា នៃអគ្គនាយកដ្ឋានរតនាគារជាតិ
ពេលម៉ោងបំពេញការងារព្រឹក : ម៉ោង ៨:០០ ដល់ ១១:០០
រសៀល : ម៉ោង ២:០០ ដល់ ៥:០០
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ពាក្យបណ្តឹង ត្រូវដាក់នៅអគ្គនាយកដ្ឋានរតនាគារជាតិ ហើយមានរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលលិខិតជូនដំណឹង ស្តីពី ការសម្រេចរបស់អគ្គនាយកដ្ឋានរតនាគារជាតិ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយអគ្គនាយកដ្ឋានរតនាគារជាតិ៖ អគារលេខ ១៩ រុក្ខវិថីព្រះមហាក្សត្រីយានី កុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ព័ត៌មានពាក់ព័ន្ធ