សេវាសាធារណៈ

ការផ្តល់លិខិតប្រកាសឥណទានពីការកាត់ពន្ធអាករ
បរិយាយអំពីសេវាសេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះការត្រួតពិនិត្យ និងផ្តល់លិខិត ប្រកាសឥណទានពីការកាត់ពន្ធអាករពីអាណត្តិបើកប្រាក់ ដែលទូទាត់ជូនក្រុមហ៊ុនអ្នកផ្គត់ផ្គង់ដែលជាប់ពន្ធ
មូលដ្ឋានគតិយុត្ត អនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
ប្រកាសលេខ ១១៩០ សហវ.ប្រក ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០៩ ស្តីពី កាតព្វកិច្ចសារពើពន្ធ នៃកិច្ចលទ្ធកម្ម
ប្រកាសលេខ ១២៥៩ សហវ.ប្រក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការប្រគល់កាតព្វកិច្ចប្រមូលចំណូលថវិកា
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈអត្ថគាហក (អ្នកទទួលផល) ឬអ្នកផ្គត់ផ្គង់ នៃការទូទាត់ចំណាយថវិកាដោយ ផ្អែកលើអាណត្តិបើកប្រាក់
កម្រៃសេវាសាធារណៈគ្មាន
សុពលភាពនៃសេវា សាធារណៈផ្តល់ជូនក្នុងឆ្នាំថវិកា បន្ទាប់ពីបានកត់ត្រាជាចំណូលបណ្តោះអាសន្នពន្ធដារ
រយៈពេលនៃការផ្តល់សេវា សាធារណៈ២-៣ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បីទទួលបានប្រកាសឥណទាន ចំនួន ១សន្លឹក
ឯកសារតម្រូវអត្តសញ្ញាណប័ណ្ណ ឬលិខិតសម្គាល់ខ្លួន
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាននាយកដ្ឋានចំណូល ចំណាយថវិកា នៃអគ្គនាយកដ្ឋានរតនាគារជាតិ
ពេលម៉ោងបំពេញការងារព្រឹក : ម៉ោង ៨:០០ ដល់ ១១:០០
រសៀល : ម៉ោង ២:០០ ដល់ ៥:០០
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ពាក្យបណ្តឹង ត្រូវដាក់នៅអគ្គនាយកដ្ឋានរតនាគារជាតិ ហើយមានរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលលិខិតជូនដំណឹងស្តីពី ការសម្រេចរបស់អគ្គនាយកដ្ឋានរតនាគារជាតិ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយអគ្គនាយកដ្ឋានរតនាគារជាតិ៖ អគារលេខ ១៩ រុក្ខវិថីព្រះមហាក្សត្រីយានី កុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ព័ត៌មានពាក់ព័ន្ធ