បរិយាយអំពីសេវា | សេវានេះ ត្រូវផ្ដល់ដោយឥតគិតថ្លៃចំពោះការផ្តល់លិខិតធានាប្រាក់កក់ |
មូលដ្ឋានគតិយុត្ត | • ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១១២/០០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ • សារាចរណែនាំលេខ ០០១ សហវ.សរណ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីការអនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | |
កម្រៃសេវាសាធារណៈ | គ្មាន |
សុពលភាពនៃសេវា សាធារណៈ | តាមលក្ខខណ្ឌតម្រូវនៅក្នុងឯកសារកិច្ចលទ្ធកម្ម |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ២ ថ្ងៃ នៃថ្ងៃធ្វើការ (យូរបំផុត) |
ឯកសារតម្រូវ | • ប័ណ្ណបង់ប្រាក់ ឬប្រកាសឥណទានរបស់ធនាគារ • ឯកសារដេញថ្លៃ ឬលិខិតប្រគល់កិច្ចសន្យា ឬកិច្ចសន្យា ឬឯកសារពាក់ព័ន្ធផ្សេងទៀត |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | នាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់ និងវិភាគការអនុវត្តថវិកា នៃអគ្គនាយកដ្ឋាន រតនាគារជាតិ |
ពេលម៉ោងបំពេញការងារ | ព្រឹក : ម៉ោង ៨:០០ ដល់ ១១:០០ រសៀល : ម៉ោង ២:០០ ដល់ ៥:០០ |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | អគ្គនាយកដ្ឋានរតនាគារជាតិ, អាគារលេខ ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយ | អគ្គនាយកដ្ឋានរតនាគារជាតិ៖ អគារលេខ ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ |