សេវាសាធារណៈ

ការផ្តល់លិខិតជូនដំណឹងឥណទានស្តីពី ចំណូលពន្ធដារមកពីរាជធានី ខេត្ត
បរិយាយអំពីសេវាសេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះការរៀបចំនិងផ្តល់លិខិតជូនដំណឹង ឥណទានស្តីពីចំណូលពន្ធដារមកពីរាជធានី ខេត្ត
មូលដ្ឋានគតិយុត្ត អនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពី បទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈមានការបង់ចំណូលសាច់ប្រាក់ចូលគណនីទោលរតនាគារ រួចបង្វែរពីរាជធានីខេត្ត
កម្រៃសេវាសាធារណៈគ្មាន
សុពលភាពនៃសេវា សាធារណៈបន្ទាប់ពីចំណូលពន្ធដារត្រូវបានប្រកាសមកពីរាជធានី ខេត្ត និងត្រូវបានកត់ត្រា ជាចំណូលបណ្តោះអាសន្នពន្ធដារ
រយៈពេលនៃការផ្តល់សេវា សាធារណៈ១-២ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បីទទួលបានលិខិតជូនដំណឹងឥណទានចំនួន ១ សន្លឹក
ឯកសារតម្រូវប្រកាសចំណូលពន្ធដារមកពីរាជធានី ខេត្ត ប័ណ្ណសម្គាល់មន្ត្រីរាជការ (មានឈ្មោះក្នុងគំរូហត្ថលេខា)
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាននាយកដ្ឋានចំណូល ចំណាយថវិកា នៃអគ្គនាយកដ្ឋានរតនាគារជាតិ
ពេលម៉ោងបំពេញការងារព្រឹក : ម៉ោង ៨:០០ ដល់ ១១:០០
រសៀល : ម៉ោង ២:០០ ដល់ ៥:០០
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ពាក្យបណ្តឹង ត្រូវដាក់នៅអគ្គនាយកដ្ឋានរតនាគារជាតិ ហើយមានរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលលិខិតជូនដំណឹងស្តីពី
ការសម្រេចរបស់អគ្គនាយកដ្ឋានរតនាគារជាតិ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយអគ្គនាយកដ្ឋានរតនាគារជាតិ៖ អគារលេខ ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ព័ត៌មានពាក់ព័ន្ធ