សេវាសាធារណៈ

ការផ្តល់លិខិតជូនដំណឹងឥណទានស្តីពី ចំណូលពន្ធដារ និងពន្ធគយ
បរិយាយអំពីសេវាសេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះការរៀបចំនិងផ្តល់លិខិតជូនដំណឹងឥណទានស្តីពីចំណូលពន្ធដារ និងពន្ធគយ
មូលដ្ឋានគតិយុត្ត អនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពី បទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
ប្រកាសលេខ ១២៧ សហវ.ប្រក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៣ ស្តីពីការកែលម្អនីតិវិធី និងវិធីសាស្ត្រគណនេយ្យ នៃហិរញ្ញវត្ថុសាធារណៈ
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈអង្គភាពម្ចាស់ចំណូលពន្ធដារ និងពន្ធគយ ដែលបានបង់ចូលគណនីទោលរតនាគារ ឬដោយការបង្វែរ
កម្រៃសេវាសាធារណៈគ្មាន
សុពលភាពនៃសេវា សាធារណៈបន្ទាប់ពីចំណូលត្រូវបានបង់ចូលគណនីទោលរតនាគារ និងត្រូវបានកត់ត្រា ជាចំណូលបណ្តោះអាសន្នពន្ធដារ និងពន្ធគយ
រយៈពេលនៃការផ្តល់សេវា សាធារណៈ១-២ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បីទទួលបានលិខិតជូនដំណឹងឥណទានចំនួន ១សន្លឹក
ឯកសារតម្រូវប្រកាសឥណទានពីធនាគារ ស្តីពីការបង់ចំណូលសាច់ប្រាក់នៅធនាគារឯកសារបង្វែរ (ករណីចំណូលពន្ធដារ ដែលបង្វែរចេញពីគណនីអ្នកផ្តត់ផ្គង់) ប័ណ្ណសម្គាល់មន្ត្រីរាជការ (មានឈ្មោះក្នុងគំរូហត្ថលេខា)
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាននាយកដ្ឋានចំណូល ចំណាយថវិកា នៃអគ្គនាយកដ្ឋានរតនាគារជាតិ
ពេលម៉ោងបំពេញការងារព្រឹក : ម៉ោង ៨:០០ ដល់ ១១:០០
រសៀល : ម៉ោង ២:០០ ដល់ ៥:០០
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ពាក្យបណ្តឹង ត្រូវដាក់នៅអគ្គនាយកដ្ឋានរតនាគារជាតិ ហើយមានរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលលិខិតជូនដំណឹង ស្តីពី ការសម្រេចរបស់អគ្គនាយកដ្ឋានរតនាគារជាតិ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយអគ្គនាយកដ្ឋានរតនាគារជាតិ៖ អគារលេខ ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ព័ត៌មានពាក់ព័ន្ធ