សេវាសាធារណៈ

ការត្រួតពិនិត្យអាណត្តិបើកប្រាក់និងលិខិតយុត្តិការចំណាយ ដើម្បីផ្ដល់ការទូទាត់ចំណាយថវិកា
បរិយាយអំពីសេវាសេវានេះ ត្រូវផ្តល់ជូនដោយឥតគិតថ្លៃ លើការត្រួតពិនិត្យអាណត្តិបើកប្រាក់ និងលិខិតយុត្តិការចំណាយ ដើម្បីផ្តល់ការទូទាត់ចំណាយថវិកា
មូលដ្ឋានគតិយុត្ត• ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨
• អនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
• លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈលិខិតយុត្តិការចំណាយត្រឹមត្រូវនិងគ្រប់គ្រាន់ តាមនីតិវិធីហិរញ្ញវត្ថុត្រូវមានទិដ្ឋាការហិរញ្ញវត្ថុរបស់អភិបាលហិរញ្ញវត្ថុ
ត្រូវមានអត្ថគាហក ឬអ្នកទទួលផល នៃការទូទាត់ចំណាយថវិកា ត្រឹមត្រូវ
កម្រៃសេវាសាធារណៈគ្មាន
សុពលភាពនៃសេវា សាធារណៈផ្តល់ជូនក្នុងឆ្នាំថវិកា ដោយផ្អែកតាមច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ
រយៈពេលនៃការផ្តល់សេវា សាធារណៈ ករណីប្រញាប់៖ ១-៣ ថ្ងៃ នៃថ្ងៃធ្វើការ ចំពោះឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវតាមនីតិវិធីហិរញ្ញវត្ថុ ដើម្បីទទួលបានការត្រួតពិនិត្យលិខិតយុត្តិការចំណាយ និងការផ្ដល់ការទូទាត់ចំណាយថវិកា
• ករណីទូទៅ៖ ៣-៧ ថ្ងៃ នៃថ្ងៃធ្វើការ ចំពោះឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ តាមនីតិវិធីហិរញ្ញវត្ថុ ដើម្បីទទួលបានការត្រួតពិនិត្យលិខិតយុត្តិការចំណាយ និងការផ្ដល់ការទូទាត់ចំណាយថវិកា
ឯកសារតម្រូវអាណត្តិបើកប្រាក់ និងលិខិតយុត្តិការចំណាយដែលពាក់ព័ន្ធ ត្រឹមត្រូវនិង គ្រប់គ្រាន់
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាននាយកដ្ឋានចំណូល ចំណាយថវិកា នៃអគ្គនាយកដ្ឋានរតនាគារជាតិ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគារលេខ ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ពេលម៉ោងបំពេញការងារព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
រសៀល : ម៉ោង ១:០០ ដល់ ៥:០០
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ពាក្យបណ្តឹង ត្រូវដាក់នៅអគ្គនាយកដ្ឋានរតនាគារជាតិ ហើយមានរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលលិខិតជូនដំណឹងស្តីពី ការសម្រេចរបស់អគ្គនាយកដ្ឋានរតនាគារជាតិ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយអគ្គនាយកដ្ឋានរតនាគារជាតិ៖ អគារលេខ ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ព័ត៌មានពាក់ព័ន្ធ