បោះពុម្ពផ្សាយ

ស្ថានភាព​អតិផរណា​នៅ​ខែ កុម្ភៈ ឆ្នាំ២០១៥តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បង្ហាញ​ថា នៅខែ កុម្ភៈ ឆ្នាំ ២០១៥ សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​បានកើនឡើង ១,២% ធៀបនឹងខែ​កន្លងទៅ។ តាម​ការ​សង្កេត ថ្លៃ​ទំនិញ​ដែលបាន​កើនឡើង​នៅក្នុងខែ កុម្ភៈ ឆ្នាំ ២០១៥ នេះ គឺ​ដោយសារវិសមភាព​នៃ​ការ​ផ្គត់ផ្គង់ និង​ពីឥទ្ធិពល​នៃ​ការ​កែ​សម្រួល​អត្រា​អាករ​ពិសេស ការ​រឹតបន្ដឹង​វិធាន​ការរដ្ឋបាល លើការ​ប្រមូលពន្ធ និង​ការបង្កើន​ប្រាក់​បៀវត្សរ៍។ ទន្ទឹមនឹង​នេះ ថ្លៃ​ប្រេង និងវត្ថុធាតុដើមមួយ​ចំនួននៅលើ​ទីផ្សារ​អន្ដរជាតិ​ក៏បានងើបឡើងវិញដែរ ដែលបាន​ធ្វើ​ឱ្យថ្លៃទំនិញ​នាំចូល​មួយ​ចំនួន ដូចជា​ប្រេងឥន្ធនៈជាដើម បាន​កើនឡើង។

ថ្ងៃទី១៤ ខែ​វិច្ឆិកា ២០១៥

ស្ថានភាព​អតិផរណា​នៅ​ខែ មករា ឆ្នាំ២០១៥ តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បង្ហាញ​ថា នៅខែ មករា ឆ្នាំ ២០១៥ សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​បាន​ថយចុះ ០,៤% ធៀប​ទៅ​នឹង​ខែ​កន្លងទៅ ក្នុងនោះ សន្ទស្សន៍​ថ្លៃ​ផ្ទះ​សំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀតបាន​ធ្លាក់ចុះ ១,៥% សន្ទស្សន៍​ថ្លៃ​ការ​ដឹកជញ្ជូនធ្លាក់ចុះ ៤,៦% និង​សន្ទស្សន៍​ថ្លៃ​គមនាគមន៍​បាន​ធ្លាក់ចុះ ០,៥%។ កា​រ​ធ្លាក់​សន្ទស្សន៍​ថ្លៃនេះ ជាពិសេស​ថ្លៃ​ប្រេងឥន្ធនៈ​បានជម្រុញឱ្យ​ថ្លៃទំនិញ សេវាកម្ម និង​ផលិតកម្ម​ពាក់ពន្ធ​មួយ​ចំនួនទៀត​បាន​ធ្លាក់ចុះទាប ជាបច្ច័យល្អ​សម្រាប់​ការ​សម្រួល​ដល់​សកម្មភាព​ការដឹកជញ្ជូន​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

ថ្ងៃទី១៤ ខែ​វិច្ឆិកា ២០១៥

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ សីហា ឆ្នាំ ២០១៥ (TOFE for August 2015) នៅ​ឆ្នាំ​ ២០១៥ កំណើន​សេដ្ឋកិច្ច​កម្ពុជា​រំពឹង​ថា នឹង​សម្រេច​តាម​ការ​ប៉ាន់​ប្រមាណ ដែល​កំណើន​នេះ​អូសទាញ​ដោយ​វិស័យ ឧស្សាហកម្ម និង​សេវាកម្ម ចំណែក​វិស័យ​កសិកម្ម​បាន​កើន​យឺតជាង​ការ​រំពឹង​ទុក។ វិស័យ​កាត់ដេរ និង​ស្បែកជើង​នៅតែ​បន្ត​គាំទ្រ នៃ​ការ​រីក​លូតលាស់ ក្នុង​វិស័យ​ឧស្សាហកម្ម រីឯ​វិស័យ​សំណង់​នៅ​តែ​ពង្រីក​កំណើន​ស្របពេល​ជាមួយ​នឹង​និន្នាការ​នៃ​នគរូបនីយកម្ម (urbanization) តាម​រយៈកំណើននៃ​ការ​ហូរចូលឥណទាន​និង​វិនិយោគ​បរទេស។ អតិផរណា​លើ​អាហារ​នៅ​តែ​បន្ត​កើនឡើង ប៉ុន្តែ​ក្នុង​កម្រិតទាប​​ដោយសារ​ការធ្លាក់​ចុះ​តម្លៃ​ប្រេងលើទីផ្សារ​អន្ដរជាតិ​ ។ ទន្ទឹមនឹងនេះ ការងើបឡើង​នស​សេដ្ឋកិច្ច​កម្ពុជា ។ ចំណែក ចំណូល​ពីពន្ធ​ជាពិសេស​ពន្ធ​លើតម្លៃ​បន្ថែម​មាន​ការ​កើន​ឡើង​ ដោយសាការ​ខិតខំ​បង្កើន​ប្រសិទ្ធភាព​លើការប្រមូលពន្ធ​ និងកណើន​នៃតម្រូវការ​ទំនិញ​លើទីផ្សារ ។ ការចំណាយ​ត្រូវបាន​បន្ត​ត្រួតពិនិត្យ​យ៉ាងម៉ត់ចត់ ក្នុងន័យបង្កើនប្រសិទ្ធភាព​សន្សំសំចៃថវិកា និងការ​ផ្ដល់​សេវា​អោយ​កាន់​តែ​ប្រសើរ​ឡើង ។

ថ្ងៃទី១២ ខែ​តុលា ២០១៥

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មិថុនា ឆ្នាំ ២០១៥ (TOFE for June 2015) នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៥ គិត​ត្រឹម​ខែ​មិថុនា ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​មាន​ការ​គ្រប់គ្រង និង​ស្ថិរភាព​ល្អ ដូចជា ស្ថេរភាព​អត្រា​ប្ដូរប្រាក់ និង អតិផរណា​មាន​កម្រិតទាប។ ចំណែក​សកម្មភាព​សេដ្ឋកិច្ច​នៅតាម​វិស័យ​នីមួយៗ​នៅតែ​បន្ត​កើន​ឡើងល្អ ដូចជា​មានការកើនឡើង​ផ្នែកនាំចេញ​ផលិតផល​កសិកម្ម និង​ផលិតផល​ឧស្សាហកម្ម​នានា។ ប្រទេស​កម្ពុជា ហាក់បី​ដូចជា​មិនសូវ​មាន​ផលប៉ះពាល់​ពីការទម្លាក់​ថ្លៃលុយ​យ័ន​របស់​ចិន​នៅឡើយ បើទោះបី​ជា​ប្រទេសកម្ពុជា​ធ្វើការ​នាំចេញ​ផលិតផល​គិតជាដុល្លារក្ដី។ ផ្ទុយ​ទៅវិញ វត្ថុ​ធាតុដើម​ដែលនាំចូល​មកពីចិន​មាន​តម្លៃ​ថោក​ជាងមុន ដែលជាការល្អ​ទៅវិញ​សម្រាប់ឧស្សាហកម្ម និង​ការធ្លាក់ចុះ​នៃ​តម្លៃប្រេង គឺជា​សញ្ញាមួយល្អ​សម្រាប់​ប្រទេស​នាំចូល​ប្រេង​ដូច​កម្ពុជា។ ចំណែក​វិស័យ​សារពើពន្ធ​អនុវត្តទៅតាម​ការគ្រោង ដោយខិតខំ​បង្កើន​ប្រសិទ្ធភាព​លើការ​ប្រមូលពន្ធ និង​ការ​ចំណាយ​ត្រូវបាន​បន្ត​ត្រួតពិនិត្យ​យ៉ាងម៉ត់ចត់ ក្នុងន័យ​បង្កើន​ប្រសិទ្ធភាព​សន្សំ​សំចៃ​ថវិកា និង​ការផ្ដល់​សេវា​ឱ្យ​កាន់​តែ​ប្រសើរឡើង។

ថ្ងៃទី១៦ ខែ​កញ្ញា ២០១៥