បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះការដាក់លិខិតប្រកាសពន្ធលើប្រាក់ ចំណេញប្រចាំឆ្នាំ សម្រាប់អ្នកជាប់ពន្ធធំ |
មូលដ្ឋានគតិយុត្ត | – ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ របស់អគ្គនា- យកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ -ប្រកាសលេខ ៧២៥ សហវ.ប្រក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការបញ្ឈប់ការលក់ឯកសារលិខិតប្រកាស ពន្ធគ្រប់ប្រភេទ -ប្រកាសលេខ ១០៥៩ សហវ.ប្រក.ពដ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៣ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីពន្ធលើប្រាក់ចំណេញ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ទទួលលិខិតប្រកាសសារពើពន្ធ និងបញ្ជាក់ការបង់ប្រាក់ពន្ធប្រចាំឆ្នាំ |
កម្រៃសេវាសាធារណៈ | ០ រៀល |
សុពលភាពនៃសេវា សាធារណៈ | ១ ឆ្នាំ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ១ ថ្ងៃ បន្ទាប់ពីបានបង់ប្រាក់ពន្ធនៅធនាគាររួច (ថ្ងៃធ្វើការ) |
ឯកសារតម្រូវ | លិខិតប្រកាសសារពើពន្ធប្រចាំឆ្នាំ មាន ២ ច្បាប់ (១ ច្បាប់មាន ១៦ ទំព័រ) |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ អាសយដ្ឋាន៖ ជាន់ទី១ នៃអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅកែងមហាវិថ សហព័ន្ធរុស្ស៊ី (១១០) និងម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់ ១ ខណ្ឌទួល គោក រាជធានីភ្នំពេញ។ អ៊ីម៉ែល៖ [email protected] ទូរស័ព្ទ៖ (៨៥៥) ២៣ ៨៨ ៤៦ ៧២ |
ពេលម៉ោងបំពេញការងារ | ម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:៤៥ នាទីរសៀល |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ប្រអប់សំបុត្រទទួលពាក្យបណ្ដឹងដែលមាននៅតាមអង្គភាពពន្ធដារ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយ | អគ្គនាយកដ្ឋានពន្ធដារ |