បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះការដាក់លិខិតប្រកាសប្រចាំឆ្នាំពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ |
មូលដ្ឋានគតិយុត្ត | • ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនា-យកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ • ប្រកាសលេខ ៧២៥ សហវ.ប្រក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការបញ្ឈប់ការលក់ឯកសារលិខិតប្រកាសពន្ធគ្រប់ប្រភេទ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ទទួលលិខិតប្រកាសពន្ធប្រចាំឆ្នាំ |
កម្រៃសេវាសាធារណៈ | ០ រៀល |
សុពលភាពនៃសេវា សាធារណៈ | ១ ឆ្នាំ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ភ្លាមៗ (តាមលំដាប់លំដោយ) នៃថ្ងៃធ្វើការ |
ឯកសារតម្រូវ | អ្នកមានប័ណ្ណសម្គាល់ការបង់ប្រាក់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ៖ប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (មិនតម្រូវឯកសារផ្សេងៗ) អ្នកគ្មានប័ណ្ណសម្គាល់ការបង់ប្រាក់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ៖បង្កាន់ដៃបង់ប្រាក់ពន្ធរថយន្តឆ្នាំចាស់ (មិនតម្រូវឯកសារផ្សេងៗ) អ្នកចុះបញ្ជីថ្មី៖អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ច្បាប់ថតចម្លង) ប័ណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃពន្ធនាំចូល (ច្បាប់ថតចម្លង) វិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្ត (ច្បាប់ថតចម្លង) (សម្រាប់រថយន្តដឹក) អ្នកធ្វើបច្ចុប្បន្នភាពព័ត៌មានយានយន្ត៖អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនម្ចាស់កម្មសិទ្ធិថ្មី (ច្បាប់ថតចម្លង) ប័ណ្ណសម្គាល់យានយន្តចាស់ ឬវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេស យាន-យន្តចាស់ (ច្បាប់ថតចម្លង) ប័ណ្ណសម្គាល់យានយន្តថ្មី ឬវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្តថ្មី (ច្បាប់ថតចម្លង) បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធឆ្នាំចាស់ (ច្បាប់ថតចម្លង) |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | សាខាពន្ធដារខេត្ត-ខណ្ឌ (អាសយដ្ឋានមានបង្ហាញក្នុងឧបសម្ព័ន្ធភ្ជាប់) |
ពេលម៉ោងបំពេញការងារ | ម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:៤៥ នាទីរសៀល |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ប្រអប់សំបុត្រទទួលពាក្យបណ្ដឹង ដែលមាននៅសាខាពន្ធដារខេត្ត-ខណ្ឌ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយ | សាខាពន្ធដារខេត្ត-ខណ្ឌ |