សេវាសាធារណៈ

សេវា​លិខិត ស្តី​ពី​ការលើកលែង​ពន្ធលើប្រាក់ចំណេញ សម្រាប់​អ្នកជាប់ពន្ធ​ធំ​

-ចំពោះសហគ្រាសវិនិយោគ
-ចំពោះសហគ្រាសដាំដុះ និងផលិតស្រូវ/អង្ករនាំចេញ

បរិយាយអំពីសេវាសេវា​នេះ ត្រូវ​ផ្តល់​ដោយ​ឥតគិតថ្លៃ លើ​លិខិត​ស្ដីពី​ការលើកលែង​ពន្ធ​លើ​ប្រាក់​ចំណេញ​សម្រាប់​អ្នកជាប់ពន្ធ​ធំ ចំពោះ​សហគ្រាស​វិនិយោគ និង​សហគ្រាស​ដាំដុះ និង​ផលិត​ស្រូវ​/អង្ករ​នាំចេញ របស់​សហគ្រាស​ដែល​មាន​លក្ខណ​សម្បត្តិ ស្របតាម​បទប្បញ្ញត្តិ​ជាធរមាន​
មូលដ្ឋានគតិយុត្តអនុក្រឹត្យ​លេខ ១១១ អន​ក្រ.បក ចុះ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ របស់​រាជរដ្ឋាភិបាល ស្ដីពី​ការអនុវត្ត​ច្បាប់​ស្ដីពី​វិសោធនកម្ម នៃ​ច្បាប់​ស្ដីពី​វិនិយោគ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាស​លេខ ១១៤៦ សហវ​-ប្រក ចុះ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​របស់​អគ្គ​នា​-យក​ដ្ឋាន​ពន្ធដារ នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកាស​លេខ ៧២៥ សហវ.ប្រក ចុះ​ថ្ងៃទី២៥
ខែតុលា ឆ្នាំ២០១២ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្ដីពី​ការបញ្ឈប់​ការ​លក់​ឯកសារ​លិខិត​ប្រកាស​ពន្ធ​គ្រប់​ប្រភេទ​ប្រកាស​លេខ
៤៩៦ សហវ ចុះ​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ របស់ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តី​ពី​ការចុះបញ្ជី​ពន្ធដារ​
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ១. ទទួលពាក្យ​ស្នើសុំ​លិខិត ស្តី​ពី​ការលើកលែង​ពន្ធលើប្រាក់ចំណេញ ចំពោះ​សហគ្រាស​វិនិយោគ។
២. ទទួលពាក្យ​ស្នើសុំ​លិខិត ស្តី​ពី​ការលើកលែង​ពន្ធលើប្រាក់ចំណេញ ចំពោះ​សហគ្រាស​ដាំដុះ និង​ផលិត​ស្រូវ​/អង្ករ​នាំចេញ។
កម្រៃសេវាសាធារណៈ០ រៀល​
សុពលភាពនៃសេវា សាធារណៈ៤-៩ ឆ្នាំ​
រយៈពេលនៃការផ្តល់សេវា សាធារណៈ៧-១០ ថ្ងៃ នៃ​ថ្ងៃធ្វើការ​
ឯកសារតម្រូវ១. លិខិត​ស្តី​ពី​ការលើកលែង​ពន្ធលើប្រាក់ចំណេញ ចំពោះ​សហគ្រាស​វិនិយោគ៖លិខិតស្នើ​សុំ ២ ច្បាប់​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ​ពី CDC (ច្បាប់​ថតចម្លង​)ប័ណ្ណ​ពន្ធប៉ាតង់ (ច្បាប់​ថតចម្លង​)វិញ្ញាបនបត្រ​អាករ​លើ​តម្លៃបន្ថែម (ច្បាប់​ថតចម្លង​)
២. លិខិត​ស្ដីពី​ការលើកលែង​ពន្ធលើប្រាក់ចំណេញ ចំពោះ​សហគ្រាស​ដាំដុះ និង​ផលិត​ស្រូវ​/អង្ករ​នាំចេញ៖លិខិតស្នើ​សុំ ២ ច្បាប់​លក្ខន្តិកៈ
​ក្រុមហ៊ុន (ច្បាប់​ថតចម្លង​)វិញ្ញាបនបត្រ​ក្រសួង​ពាណិជ្ជកម្ម
(ច្បាប់​ថតចម្លង​) ប័ណ្ណ​ពន្ធប៉ាតង់ (ច្បាប់​ថតចម្លង​)វិញ្ញាបនបត្រ​អាករ​លើ​តម្លៃបន្ថែម (ច្បាប់​ថតចម្លង​)
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាននាយកដ្ឋាន​គ្រប់គ្រង​អ្នកជាប់ពន្ធ​ធំ​អាសយដ្ឋាន៖ ជាន់ទី១ នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ ស្ថិតនៅ​កែង​មហា​វិ​ថសហព័ន្ធ​រុស្ស៊ី (១១០​) និង​ម៉ៅសេទុង (២៤៥​) សង្កាត់​ទឹកល្អក់ ១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។អ៊ី​ម៉ែ​ល៖ dlt​@tax.gov.kh
​ទូរស័ព្ទ៖ (៨៥៥​) ២៣ ៨៨ ៤៦ ៧២​
ពេលម៉ោងបំពេញការងារម៉ោង ៨:០០ នាទី​ព្រឹក ដល់ម៉ោង ៤:៤៥ នាទី​រសៀល​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ប្រអប់​សំបុត្រ​ទទួលពាក្យ​បណ្ដឹង​ដែល​មាននៅ​តាម​អង្គភាព​ពន្ធដារ​
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយអគ្គនាយក​ដ្ឋាន​ពន្ធដារ​

ព័ត៌មានពាក់ព័ន្ធ