សេវាសាធារណៈ

ការដកប្រាក់កក់
បរិយាយអំពីសេវាសេវានេះ ត្រូវផ្ដល់ដោយឥតគិតថ្លៃចំពោះការដកប្រាក់កក់
មូលដ្ឋានគតិយុត្ត ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១១២/០០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២
សារាចរណែនាំលេខ ០០១ សហវ.សរណ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២
ស្តីពីការអនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ
កម្រៃសេវាសាធារណៈគ្មាន
សុពលភាពនៃសេវា សាធារណៈតាមលក្ខខណ្ឌតម្រូវនៅក្នុងឯកសារកិច្ចលទ្ធកម្ម
រយៈពេលនៃការផ្តល់សេវា សាធារណៈ៣ ថ្ងៃ នៃថ្ងៃធ្វើការ (យូរបំផុត)
ឯកសារតម្រូវ លិខិតស្នើសុំដកប្រាក់កក់
លិខិតធានាប្រាក់កក់របស់អគ្គនាយកដ្ឋានរតនាគារជាតិ (ច្បាប់ចម្លង)
លិខិតជូនដំណឹងស្ដីពីលទ្ធផលនៃការដេញថ្លៃ (សម្រាប់ ២%)
កំណត់ហេតុប្រគល់-ទទួលទំនិញ (សម្រាប់ ១០%)
និងលិខិតបញ្ជាក់ការផុតរយៈពេលធានាគុណភាព (សម្រាប់សំណង់)
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាននាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់និងវិភាគការអនុវត្តថវិកា នៃអគ្គនាយកដ្ឋាន រតនាគារជាតិ
ពេលម៉ោងបំពេញការងារព្រឹក : ម៉ោង ៨:០០ ដល់ ១១:០០
រសៀល : ម៉ោង ២:០០ ដល់ ៥:០០
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)អគ្គនាយកដ្ឋានរតនាគារជាតិ, អាគារលេខ ១៩ រុក្ខវិថីព្រះមហាក្សត្រីយានី កុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយអគ្គនាយកដ្ឋានរតនាគារជាតិ៖ អគារលេខ ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ព័ត៌មានពាក់ព័ន្ធ