បរិយាយអំពីសេវា | សេវានេះ ត្រូវបានផ្តល់ជូនក្រសួង ស្ថាប័ន ក្រុមហ៊ុន គ្រឹះស្ថាន សហគ្រាសនិងអាជីវករដែលត្រូវទទួលការបើកផ្ដល់ និងបង្វែរប្រាក់ផ្សេងៗ នៅអគ្គនាយកដ្ឋានរតនាគារជាតិ |
មូលដ្ឋានគតិយុត្ត | • អនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ (ជំពូកទី២ ស្តីពីគណនេយ្យករសាធារណៈ) • ប្រកាសលេខ ៣១៧ សហវ.ប្រក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ស្តីពីការៀបចំនិងប្រព្រឹត្តទៅ នៃនាយកដ្ឋាននិងអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ជំពូកទី៥ ស្តីពីតួនាទីរបស់នាយកដ្ឋានគណនេយ្យ ធ្វើការទូទាត់ និងបើកផ្តល់ចំណាយ) |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | បានផ្គត់ផ្គង់ទំនិញ ឬសេវាជូនអង្គភាពរដ្ឋ |
កម្រៃសេវាសាធារណៈ | គ្មាន (លើកលែងតែកម្រៃលើការផ្ទេរប្រាក់ ដែលមានការកំណត់ជាផ្លូវការ) |
សុពលភាពនៃសេវា សាធារណៈ | តាមការពិនិត្យជាក់ស្តែង |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ចន្លោះពី ១ថ្ងៃ ទៅ ៣ថ្ងៃ នៃថ្ងៃធ្វើការ ក្នុងករណីឯកសារត្រឹមត្រូវ |
ឯកសារតម្រូវ | ១. ការទូទាត់តាមអាណត្តិបើកប្រាក់៖ អាណត្តិបើកប្រាក់ភ្ជាប់ដីកាអមបញ្ចេញអាណត្តិបើកប្រាក់ លិខិតបញ្ជាក់លេខគណនី និងឈ្មោះធនាគារ (ប្រសិនមិនមានបញ្ជាក់ ក្នុងអាណត្តិបើកប្រាក់) លិខិតផ្ទេរសិទ្ធិ (ករណីអ្នកទទួលផលមានតម្រូវការ) អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬលិខិតបញ្ជាក់អត្តសញ្ញាណផ្សេងៗ។ ២. ការទូទាត់តាមលិខិតសម្រេចបើកផ្តល់បុរេប្រទាន៖ លិខិតបុរេប្រទាន លិខិតបញ្ជាក់លេខគណនី និងឈ្មោះធនាគារ (ប្រសិនមិនមានបញ្ជាក់ក្នុង លិខិតបុរេប្រទាន) លិខិតឧទ្ទេសនាម ឬលិខិតផ្ទេរសិទ្ធិ (ករណីអ្នកទទួលផលមានតម្រូវការ) អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬលិខិតបញ្ជាក់អត្តសញ្ញាណផ្សេងៗ។ ៣. ការទូទាត់តាមប្រកាសឥណទានពីរតនាគាររាជធានី ខេត្ត៖ ប្រកាសឥណទាន ភ្ជាប់ជាមួយអាណត្តិបើកប្រាក់ និងដីកាអមបញ្ចេញ អាណត្តិបើកប្រាក់ លិខិតបញ្ជាក់លេខគណនី និងឈ្មោះធនាគារ (ប្រសិនមិនមានបញ្ជាក់ ក្នុងអាណត្តិបើកប្រាក់) លិខិតផ្ទេរសិទ្ធិ (ករណីអ្នកទទួលផលមានតម្រូវការ) អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬលិខិតបញ្ជាក់អត្តសញ្ញាណផ្សេងៗ។ ៤. ការផ្ទេរប្រាក់ពីរតនាគាររាជធានី ខេត្ត ទៅអតិថជនមានគណនីប្រាក់បញ្ញើ នៅរតនាគារជាតិ៖ ប្រកាសឥណទាន ភ្ជាប់ជាមួយអាណត្តិបើកប្រាក់ និងដីកាអមបញ្ចេញអាណត្តិបើកប្រាក់ (ច្បាប់ចម្លង)។ ៥. ការផ្ទេរប្រាក់របស់អតិថជន ដែលមានគណនីប្រាក់បញ្ញើនៅរតនាគារ ទៅ អង្គភាពពន្ធដារ ពន្ធគយ ក្រុមហ៊ុន ឬអង្គភាពផ្សេងៗ៖ លិខិតស្នើសុំផ្ទេរប្រាក់ចេញពីគណនីប្រាក់បញ្ញើ ផ្ទេរភារៈចំណាយ។ ៦. ការផ្ទេរប្រាក់ពីគណនីត្រូវសងរបស់អតិថជន ដែលគ្មានគណនីប្រាក់បញ្ញើនៅរតនាគារទៅអង្គភាពពន្ធដារ ពន្ធគយ ក្រុមហ៊ុន ឬអង្គភាពផ្សេងៗ៖ លិខិតស្នើសុំផ្ទេរប្រាក់។ ៧. ការផ្ទេរប្រាក់ពីគណនីត្រូវសង ឬពីគណនីអតិថិជនដែលមានគណនីប្រាក់ បញ្ញើនៅរតនាគារ ទៅបង់ប្រាក់កក់ធានាការដេញថ្លៃ ប្រាក់កក់អនុវត្ត កិច្ចសន្យា ឬប្រាក់កក់ធានាសកម្មភាពអាជីវកម្ម៖ លិខិតស្នើសុំបង្វែរប្រាក់កក់។ |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | អគ្គនាយកដ្ឋានរតនាគារជាតិ៖ អគារលេខ ១៩ រុក្ខវិថីព្រះមហាក្សត្រីយានី កុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ |
ពេលម៉ោងបំពេញការងារ | ព្រឹក : ម៉ោង ៨:០០ ដល់ ១១:០០ រសៀល : ម៉ោង ២:០០ ដល់ ៥:០០ |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | អគ្គនាយកដ្ឋានរតនាគារជាតិ៖ អគារលេខ ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយ | អគ្គនាយកដ្ឋានរតនាគារជាតិ៖ អគារលេខ ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ |