បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះការផ្តល់ដីកាអមបញ្ចេញអាណត្តិ បើកប្រាក់ បន្ទាប់ពីការទូទាត់ជាចំណាយថវិកាស្ថាពរ |
មូលដ្ឋានគតិយុត្ត | • អនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពី • បទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ • លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | អាណាប័ក ឬអាណាប័កផ្ទេរសិទ្ធិ នៃក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អាណត្តិបើកប្រាក់ត្រូវបានទូទាត់ និងកត់ត្រាជាចំណាយស្ថាពរ |
កម្រៃសេវាសាធារណៈ | គ្មាន |
សុពលភាពនៃសេវា សាធារណៈ | បន្ទាប់ពីបានទូទាត់រួច និងស្ថិតក្នុងឆ្នាំថវិកានៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ១-២ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បីទទួលបានដីកាអមបញ្ចេញអាណត្តិបើកប្រាក់ ១សន្លឹក |
ឯកសារតម្រូវ | ប័ណ្ណសម្គាល់មន្ត្រីរាជការ (មានឈ្មោះក្នុងគំរូហត្ថលេខា) |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | នាយកដ្ឋានចំណូល ចំណាយថវិកា នៃអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគារលេខ ១៩ រុក្ខវិថព្រះមហាក្សត្រីយានីកុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ |
ពេលម៉ោងបំពេញការងារ | ព្រឹក : ម៉ោង ៨:០០ ដល់ ១១:០០ រសៀល : ម៉ោង ២:០០ ដល់ ៥:០០ |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ពាក្យបណ្តឹង ត្រូវដាក់នៅអគ្គនាយកដ្ឋានរតនាគារជាតិ ហើយមានរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលលិខិតជូនដំណឹងស្តីពី ការសម្រេចរបស់អគ្គនាយកដ្ឋានរតនាគារជាតិ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយ | អគ្គនាយកដ្ឋានរតនាគារជាតិ៖ អគារលេខ ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ (ផ្លូវលេខ ១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ |