បរិយាយអំពីសេវា | ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ គឺជានីតិវិធីនៃការពិនិត្យពីភាពត្រឹមត្រូវ ឬ ហានិភ័យនៃតម្លៃទិញលក់ពិត (តម្លៃចម្លងការ) ដែលបានប្រកាសដោយអ្នក នាំចេញ/នាំចូល។ តម្លៃចម្លងការនេះ គឺជាមូលដ្ឋានសម្រាប់ការគណនាប្រាក់ ពន្ធ និងអាករគយនៃប្រតិបត្តិការនាំចេញ/នាំចូលនោះ |
មូលដ្ឋានគតិយុត្ត | ▪ប្រកាសលេខ ១២៦៣ សហវ.ប្រក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៨ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់បណ្តា ការិយាល័យ នៃនាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ នៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ▪ប្រកាសលេខ ៣៨៧ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកំណត់តម្លៃគិតពន្ធគយលើទំនិញនាំចូល ▪លិខិតលេខ ៦៦១៦ សហវ.អគរ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងរបស់អង្គការ ពាណិជ្ជកម្មពិភពលោក ស្តីពីការកំណត់តម្លៃគិតពន្ធ ▪លិខិតលេខ ២៨៦ អគរ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១០ ស្តីពីការកែសម្រួលនិងការកំណត់បន្ថែមមួយចំនួនលើនីតិវិធីគយ ដើម្បីបង្កការងាយស្រួល ដល់វិនិយោគិន និងធុរជនពាក់ព័ន្ធ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ម្ចាស់ទំនិញនាំចេញ នាំចូល ឬជើងសាគយ |
កម្រៃសេវាសាធារណៈ | មិនទាន់កំណត់ |
សុពលភាពនៃសេវា សាធារណៈ | ៤៥ ថ្ងៃ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ក្នុងរង្វង់ ១-២ ថ្ងៃធ្វើការ ក្នុងករណីដែលឯកសារមានភាពគ្រប់គ្រាន់ និងត្រឹមត្រូវ |
ឯកសារតម្រូវ | ប្រតិវេទន៍តម្លៃគិតពន្ធគយ ០១ ច្បាប់ វិក្កយបត្រ បញ្ជីវេចខ្ចប់ និងអញ្ញត្តិបណ្ណ ០៣ ច្បាប់ វិញ្ញាបនបត្រ អតប និងប័ណ្ណប៉ាតង់ឆ្នាំចុងក្រោយ និងលិខិតផ្ទេរសិទ្ធិ អត្តសញ្ញាណម្ចាស់ទំនិញ និងអ្នកតំណាង ០១ ច្បាប់ លិខិតអនុញ្ញាត និងឯកសារពាក់ព័ន្ធផ្សេងទៀត (ប្រសិនបើមានការតម្រូវ) |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | អង្គភាពទទួលបន្ទុកពិនិត្យ៖ នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការ អន្តរជាតិ អាសយដ្ឋាន៖ អគារលេខ ៦-៨ មហាវិថព្រះនរោត្តម រាជធានីភ្នំពេញ អង្គភាពសម្រេច៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អគារលេខ ៦-៨ មហាវិថព្រះនរោត្តម រាជធានីភ្នំពេញ |
ពេលម៉ោងបំពេញការងារ | ព្រឹក : ម៉ោង ៧:០០ ដល់ ១១:៣០ រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០ |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | អង្គភាពទំនាក់ទំនងសាធារណៈ៖ ទូរស័ព្ទ៖ (៨៥៥-២៣) ៧២២ ៧៦៧ ទូរសារ៖ (៨៥៥-២៣) ៧២២ ៧៦៨ អ៊ីមែល៖ [email protected] |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយ | ការិយាល័យបច្ចេកទេសគយ នៃនាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការ អន្តរជាតិ |