បរិយាយអំពីសេវា | ទំនិញនាំចេញទាំងអស់ ត្រូវឆ្លងកាត់បែបបទបញ្ចេញទំនិញពីគយតាម បទប្បញ្ញត្តិជាធរមាន និងស្ថិតក្រោមការត្រួតពិនិត្យអនុលោមភាពពីអង្គភាពគយមានសមត្ថកិច្ច ដើម្បីទទួលបានការអនុញ្ញាតឱ្យយកទំនិញចេញពីការគ្រប់គ្រង របស់គយ ដើម្បីផ្ទុកចូលមធ្យោបាយដឹកជញ្ជូននាំចេញក្រោយពេលបំពេញបែបបទគយនេះរួច |
មូលដ្ឋានគតិយុត្ត | ▪ច្បាប់ស្ដីពីគយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ▪អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ជំពូកទី៩) vអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ▪អនុក្រឹត្យលេខ ២១ អនក្រ.បក ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៦ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ ▪ប្រកាសលេខ ៣៨៩ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពមូលដ្ឋាននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ▪ប្រកាសលេខ ១៤៤៧ សហវ.ប្រក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីបញ្ញត្តិនិងនីតិវិធីប្រតិវេទន៍គយ ▪ប្រកាសលេខ ១០៧ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការរាយការណ៍ ការធ្វើចរាចរ ការធ្វើសន្និធិ និងការដឹកជញ្ជូនទំនិញនាំចេញ ▪ប្រកាសលេខ ១១៥១ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ▪ប្រកាសលេខ ២២២ សហវ-ប្រក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់បណ្តាការិយាល័យនៃសាខាគយនិងរដ្ឋាករនាំចេញ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ▪ប្រកាសលេខ ១១១ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុញ្ញាតឱ្យបំពេញទម្រង់ការគយនៅក្រៅការិយាល័យ ▪សេចក្តីជូនដំណឹងអន្តរក្រសួងលេខ ០១៦ សហវ.សជណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មស្តីពីនីតិវិធីនៃការត្រួតពិនិត្យបែបបទលើទំនិញវាយនភ័ណ្ឌនាំចេញ ▪លិខិតលេខ ៤៦៨៣ សហវ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការបង្កើតការិយាល័យសហព័ទ្ធរវាងអង្គភាពគយនិងរដ្ឋាករ និងកាំកុងត្រូល ▪លិខិតលេខ ១៩៦៩/១៦ អគរ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្តីពីការកែសម្រួលនីតិវិធីគយ និងការណែនាំមួយចំនួនដើម្បីផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ម្ចាស់ទំនិញ អ្នកនាំចេញ ឬជើងសាគយ |
កម្រៃសេវាសាធារណៈ | ១. កម្រៃបែបបទគយ-CPF៖ ៦០ ០០០ រៀល សម្រាប់ទំនិញមួយកុងតែន័រ២០ ហ្វីតឡើង និងសម្រាប់ផលិតផលតេលសិលា ១ប្រតិវេទន៍គយ និង៤០ ០០០ រៀល សម្រាប់ទំនិញមិនផ្ទុកក្នុងកុងតែន័រ ឬផ្ទុកក្នុងកុងតែន័រតូចជាង ២០ ហ្វីត ១ ប្រតិវេទន៍ ២. កម្រៃត្រួតពិនិត្យកុងតែន័រតាមប្រព័ន្ធស្គែន៖ ២០ ដុល្លារអាមេរិក សម្រាប់កុងតែន័រក្រោម ៤០ ហ្វីត និង ៣២ ដុល្លារអាមេរិក សម្រាប់កុងតែន័រចាប់ពី ៤០ ហ្វីតឡើង ៣. កម្រៃស្តុកទំនិញហួសកាលកំណត់ក្នុងសន្និធិគយ៖ ០,១% នៃតម្លៃគិតពន្ធគយ/ថ្ងៃ ៤. កម្រៃលក់ប្រតិវេទន៍គយ៖ ១៥ ០០០ រៀល/លេខ ៥. កម្រៃលក់សៀលកុងតែន័រ៖ ៨ ០០០ រៀល/គ្រាប់ សម្គាល់៖ កម្រៃបែបបទគយអាចត្រូវបានលើកលែង សម្រាប់មុខសញ្ញាមួយចំនួន ▪កម្រៃគយមិនទាន់ត្រូវបានកំណត់អត្រា ដូចជា កម្រៃការងារគយក្រៅការិយាល័យគយ (ការអមទំនិញ ការត្រួតពិនិត្យទំនិញក្រៅការិយាល័យគយការចូលរួមបំផ្លាញទំនិញ កម្រៃធ្វើដំណើរហូបចុក ស្នាក់នៅ) និងកម្រៃក្រៅម៉ោងជាដើម |
សុពលភាពនៃសេវា សាធារណៈ | ប្រតិវេទន៍និងឯកសារគយនានា៖ ត្រូវរក្សាទុករយៈពេល ១០ ឆ្នាំ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ១-២ ថ្ងៃធ្វើការ |
ឯកសារតម្រូវ | ប្រតិវេទន៍អមដោយ៖ វិក្កយបត្រពាណិជ្ជកម្មនិងបញ្ជីវេចខ្ចប់ វិញ្ញាបនបត្រដើមកំណើតទំនិញ (បើមានការតម្រូវ) វិញ្ញាបនបត្រ អតប ប័ណ្ណប៉ាតង់ឆ្នាំចុងក្រោយ លិខិតផ្ទេរសិទ្ធិ ឯកសារសម្គាល់ ម្ចាស់ទំនិញ/ជើងសាគយ ឯកសារផ្សេងទៀត (បើមានការតម្រូវ)។ |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | ទទួលបន្ទុកពិនិត្យនិងសម្រេច៖ គ្រប់ការិយាល័យត្រួតពិនិត្យបែបបទគយនៃ អង្គភាពមូលដ្ឋាន ជាពិសេសសាខាគយនិងរដ្ឋាករនាំចេញ ព្រមទាំងនាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ អាសយដ្ឋាន៖ សាខាគយនិងរដ្ឋាករនាំចេញ និងនាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ៖ អគារ លេខ ៦-៨ មហាវិថព្រះនរោត្តម រាជធានីភ្នំពេញ គ្រប់ការិយាល័យត្រួតពិនិត្យគយនៃអង្គភាពមូលដ្ឋាន និងនាយកដ្ឋានគ្រប់គ្រង តំបន់រួចពន្ធ៖ នៅតាមទីតាំងជាក់ស្តែង ជាពិសេសតាមផែស្ងួតមាត់ច្រក និងតាមតំបន់សេដ្ឋកិច្ចពិសេស |
ពេលម៉ោងបំពេញការងារ | ព្រឹក : ម៉ោង ៧:០០ ដល់ ១១:៣០ រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០ |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | អង្គភាពទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៖ ទូរស័ព្ទ៖ (៨៥៥ -២៣) ៧២២ ៧៦៧ ទូរសារ៖ (៨៥៥ -២៣) ៧២២ ៧៦៨ អ៊ីមែល៖ [email protected] គ្រប់អង្គភាពគយមានសមត្ថកិច្ចផ្សេងទៀត ដែលមានបិទផ្សាយតាមបញ្ជរព័ត៌មានរៀងៗខ្លួន |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយ | សាខាគយនិងរដ្ឋាករនាំចេញ៖ អគារលេខ ៦-៨ មហាវិថព្រះនរោត្តមរាជធានីភ្នំពេញ អង្គភាពគយផ្សេងទៀត៖ បិទផ្សាយតាមបញ្ជរការិយាល័យត្រួតពិនិត្យបែបបទគយនីមួយៗ |