សេវាសាធារណៈ

សេវា​លក់​តែមប្រិ៍​អាករ​
បរិយាយអំពីសេវាសេវា​នេះ ត្រូវ​បាន​ផ្តល់​ដោយ​គិតថ្លៃ ចំពោះ​ការ​ស្នើសុំ​ទិញ​តែមប្រិ៍​អាករ សម្រាប់​បិទ​លើ​កញ្ចប់បារី និង​កេស​ស្រា ស្រា​បៀរ ឬភេសជ្ជៈ​គ្មាន​ជាតិ​សុរា​
មូលដ្ឋានគតិយុត្តប្រកាស​លេខ ១១៤៦ សហវ​-ប្រក ចុះ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តី​ពី​ការ​ផ្តល់​សេវា​សាធារណៈ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈក្រុមហ៊ុន​ផលិត​បារី​នៅក្នុង​ស្រុក និង​បារី​នាំចូល​ក្រុមហ៊ុន​ផលិត​ស្រា ស្រា​បៀរ ឬភេសជ្ជៈ​គ្មាន​ជាតិ​សុរា​
កម្រៃសេវាសាធារណៈ• ៥០ រៀល ក្នុង ១ សន្លឹក (លើ​កញ្ចប់បារី​)
• ១០០ រៀល ក្នុង ១ សន្លឹក (លើ​កេស​ស្រា ស្រា​បៀរ ឬភេសជ្ជៈ​គ្មាន​ជាតិ​សុរា​)
សុពលភាពនៃសេវា សាធារណៈប្រើប្រាស់​បានតែ​ម្ដង​
រយៈពេលនៃការផ្តល់សេវា សាធារណៈភ្លាម​ៗ នៃ​ថ្ងៃធ្វើការ​
ឯកសារតម្រូវពាក្យ​ស្នើសុំ​ទិញ​ប័ណ្ណឥណទាន​របស់​ធនាគារ​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាននាយកដ្ឋាន​បុគ្គលិក និង​រដ្ឋបាល​ហិរញ្ញវត្ថុ​អាសយដ្ឋាន៖ បន្ទប់​លេខ ៤១៥ ជាន់ទី៤ អគ្គនាយក​ដ្ឋាន​ពន្ធដារ អគារ​កែង​មហា​វិ​ថីសហព័ន្ធ​រុស្ស៊ី (១១០​) និង​ម៉ៅសេទុង (២៤៥​) សង្កាត់​ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ 
ទូរស័ព្ទ៖ (៨៥៥​) ២៣ ៨៨៦ ៧២៦​
ពេលម៉ោងបំពេញការងារម៉ោង ៨:០០ នាទី​ព្រឹក ដល់ម៉ោង ៤:៤៥ នាទី​រសៀល​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ប្រអប់​សំបុត្រ​ទទួលពាក្យ​បណ្ដឹង​ដែល​មាននៅ​តាម​អង្គភាព​ពន្ធដារ​
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូលអគ្គនាយក​ដ្ឋាន​ពន្ធដារ​

ព័ត៌មានពាក់ព័ន្ធ