បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះការដាក់លិខិតប្រកាស បង់ពន្ធប៉ាតង់ សម្រាប់អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធតូច |
មូលដ្ឋានគតិយុត្ត | • ប្រកាសលេខ ១៨២១ សហវ-ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីវិធាននិងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់ • ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ • ប្រកាសលេខ ៧២៥ សហវ.ប្រក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការបញ្ឈប់ការលក់ឯកសារលិខិតប្រកាសពន្ធគ្រប់ប្រភេទ • សេចក្ដីជូនដំណឹងលេខ ៤៣០៤ អពដ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានពន្ធដារ ស្ដីពីការពន្យារពេលក្នុងការប្រកាសបង់ពន្ធប៉ាតង់សម្រាប់ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ សម្រាប់សហគ្រាសទាំងឡាយដែលមិនទាន់បានធ្វើបច្ចុប្បន្នភាពព័ត៌មានចប់សព្វគ្រប់ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ទទួលលិខិតប្រកាសពន្ធប្រចាំឆ្នាំ |
កម្រៃសេវាសាធារណៈ | គ្មាន |
សុពលភាពនៃសេវា សាធារណៈ | ១ ឆ្នាំ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ភ្លាមៗ បន្ទាប់ពីបានបង់ប្រាក់នៅធនាគាររួច |
ឯកសារតម្រូវ | ប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ ប័ណ្ណពន្ធប៉ាតង់ឆ្នាំចាស់ (ច្បាប់ថតចម្លង) |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | សាខាពន្ធដារខេត្ត-ខណ្ឌ (អាសយដ្ឋានមានបង្ហាញក្នុងឧបសម្ព័ន្ធភ្ជាប់) |
ពេលម៉ោងបំពេញការងារ | ម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:៤៥ នាទីរសៀល |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ប្រអប់សំបុត្រទទួលពាក្យបណ្ដឹងដែលមាននៅតាមអង្គភាពពន្ធដារ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយ | សាខាពន្ធដារខេត្ត-ខណ្ឌ |