- ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
- ពន្ធលើអចលនទ្រព្យ
បរិយាយអំពីសេវា | សេវាស្នើសុំនេះ ត្រូវផ្តល់ដោយគិតថ្លៃ លើការស្នើសុំប័ណ្ណសម្គាល់ការបង់ពន្ធនិងការស្នើសុំបោះពុម្ពប័ណ្ណសម្គាល់ការបង់ពន្ធសាជាថ្មី ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ និងពន្ធលើអចលនទ្រព្យ |
មូលដ្ឋានគតិយុត្ត | • ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ • ប្រកាសលេខ ៦៨៣ សហវ.ប្រក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយ ដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៥ • ប្រកាសលេខ ៤៩៦ សហវ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការចុះបញ្ជីពន្ធដារ • ចំណារឯកភាពរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ លើលិខិតលេខ ១២២៦ អពដ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ ស្ដីពីសំណើសុំគោលការណ៍ផលិតអត្តសញ្ញាណប័ណ្ណសម្គាល់ការបង់ពន្ធយានយន្ត អត្តសញ្ញាណប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យនិងអត្តសញ្ញាណប័ណ្ណរបស់អ្នកជាប់ពន្ធ ដោយប្រើប្រាស់ថវិកាប្រាក់រង្វាន់របស់អគ្គនាយកដ្ឋានពន្ធដារ ទៅតាមប្រភេទប្រាក់រង្វាន់នៃប្រភេទពន្ធនីមួយៗ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | • ទទួលបានប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងប័ណ្ណសម្គាល់ការបង់ពន្ធលើអចលទ្រព្យ • ទទួលបានប័ណ្ណសម្គាល់ការបង់ពន្ធសាជាថ្មី ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ និងពន្ធលើអចលទ្រព្យ |
កម្រៃសេវាសាធារណៈ | ៤០០ ០០០ រៀល |
សុពលភាពនៃសេវា សាធារណៈ | អចិន្ត្រៃយ៍ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ១-៧ថ្ងៃ នៃថ្ងៃធ្វើការ |
ឯកសារតម្រូវ | ១. ចំពោះការផ្ដល់ប័ណ្ណសម្គាល់ការបង់ពន្ធបង្កាន់ដៃទទួលប្រាក់ពន្ធ ២. ចំពោះការស្នើសុំបោះពុម្ពប័ណ្ណសម្គាល់ការបង់ពន្ធសាជាថ្មី លិខិតជម្រាបជូនមករដ្ឋបាលសារពើពន្ធដែលស្ថិតនៅពាក្យបណ្ដឹងដែលទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | • អគ្គនាយកដ្ឋានពន្ធដារ • នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ • សាខាពន្ធដារខេត្ត-ខណ្ឌ (អាសយដ្ឋានមានបង្ហាញក្នុងឧបសម្ព័ន្ធភ្ជាប់) |
ពេលម៉ោងបំពេញការងារ | ម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:៤៥ រសៀល |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ប្រអប់សំបុត្រទទួលពាក្យបណ្ដឹងដែលមាននៅអគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្ត-ខណ្ឌ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល | អគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្ត-ខណ្ឌ |