សេវាសាធារណៈ

សេវាផ្ដល់អាជ្ញាបណ្ណជើងសាគយ
បរិយាយអំពីសេវាបុគ្គលដែលមាននីតិសម្បទាជាជើងសាគយ ទើបអាចបំពេញបែបបទគយក្នុង នាមអ្នកដទៃបាន។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវជ្រើសរើសជើងសាគយយ៉ាងហោចណាស់ ១ ឆ្នាំម្ដង និងស្នើសុំការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់អាជ្ញាបណ្ណជើងសាគយ ជូនតាមបទប្បញ្ញត្តិជាធរមាន
មូលដ្ឋានគតិយុត្ត▪ប្រកាសលេខ ១១៥ សហវ.ប្រក. ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការបង្កើតនិងកិច្ចដំណើរការជើងសាគយ
▪ប្រកាសលេខ ១២៦៤ សហវ-ថ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់បណ្តាការិយាល័យនៃនាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
▪លិខិតបង្គាប់ការ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្តីពីការបង្កើតអង្គភាពគ្រប់គ្រងជើងសាគយ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ១. សម្រាប់រូបវន្ដបុគ្គល៖
មានសញ្ជាតិកម្ពុជា ឬជានិវេសនជននៅកម្ពុជា និងមានអាយុយ៉ាងតិច ១៨ ឆ្នាំ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬខ្ពស់ជាង និងបានប្រឡងជាប់
បច្ចេកទេសក្នុងវគ្គបណ្តុះបណ្តាលជើងសាគយ ដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានលិខិតថ្កោលទោសចេញដោយស្ថាប័នមានសមត្ថកិច្ច មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ និងមានប្រវត្តិសារពើពន្ធស្អាតស្អំ
២. នីតិបុគ្គល៖
ត្រូវបង្កើតជាក្រុមហ៊ុន ចុះបញ្ជិកាពាណិជ្ជកម្ម និងចុះបញ្ជីអាករលើតម្លៃបន្ថែមមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ និងមានប្រវត្តិអនុលោមភាពសារពើពន្ធ ស្អាតស្អំ មានលិខិតថ្កោលទោស និងមានរូបវន្ដបុគ្គលជើងសាគយយ៉ាងតិចមួយរូប អភិបាលក្រុមហ៊ុនត្រូវមានសញ្ជាតិកម្ពុជា ឬជានិវេសនជននៅកម្ពុជា
កម្រៃសេវាសាធារណៈកម្រៃអាជ្ញាបណ្ណប្រចាំឆ្នាំ៖ ២ ០០០ ០០០ រៀល (ពីរលានរៀល)
កម្រៃស្នើសុំអាជ្ញាបណ្ណ៖ មិនទាន់កំណត់
សុពលភាពនៃសេវា សាធារណៈ០២ ឆ្នាំ
រយៈពេលនៃការផ្តល់សេវា សាធារណៈ៩០ ថ្ងៃ
ឯកសារតម្រូវពាក្យស្នើសុំអមដោយ៖
របាយការណ៍ហិរញ្ញវត្ថុ
លិខិតថ្កោលទោស
វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និង VAT
ប័ណ្ណប៉ាតង់
លក្ខន្តិកៈក្រុមហ៊ុន
ឯកសារផ្សេងទៀត បើមានការតម្រូវ
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋានអង្គភាពទទួលបន្ទុកពិនិត្យ៖ អង្គភាពគ្រប់គ្រងជើងសាគយ នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា អគារលេខ ៦-៨ មហាវិថព្រះនរោត្តម រាជធានីភ្នំពេញ
អង្គភាពសម្រេច៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ពេលម៉ោងបំពេញការងារ-ព្រឹក : ម៉ោង ៧:០០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)-ទីកន្លែង៖ ប្រអប់តវ៉ាគយមុខការិយាល័យគ្រប់គ្រងហានិភ័យនិងសវនកម្មគយ
-រយៈពេលដាក់ពាក្យបណ្តឹង៖ ៣០ ថ្ងៃ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូលអង្គភាពគ្រប់គ្រងជើងសាគយ
ទូរស័ព្ទ៖ (៨៥៥) ១២ ៨៧៧ ២៨១
(៨៥៥) ១២ ២១២ ១៣១
Email: [email protected]

ព័ត៌មានពាក់ព័ន្ធ