សេវាសាធារណៈ

សេវាប្រឹក្សាអំពីនីតិវិធីសារពើពន្ធ
បរិយាយអំពីសេវាសេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះការប្រឹក្សាអំពីនីតិវិធីសារពើពន្ធនៅរដ្ឋបាលសារពើពន្ធ
មូលដ្ឋានគតិយុត្ត▪ប្រកាសលេខ ២៨២ សហវ-ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃសាខាពន្ធដារខេត្ត-ខណ្ឌ
▪ប្រកាសលេខ ៦៨២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈផ្ដល់ការប្រឹក្សាតាមទូរស័ព្ទ ផ្ទាល់មាត់
កម្រៃសេវាសាធារណៈ០ រៀល​
សុពលភាពនៃសេវា សាធារណៈគ្មានកាលកំណត់
រយៈពេលនៃការផ្តល់សេវា សាធារណៈភ្លាមៗ នៃថ្ងៃធ្វើការ
ឯកសារតម្រូវពាក្យស្នើសុំរបស់ក្រុមហ៊ុន
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ
សាខាពន្ធដារខេត្ត-ខណ្ឌ
(អាសយដ្ឋានមានបង្ហាញក្នុងឧបសម្ព័ន្ធភ្ជាប់)
ពេលម៉ោងបំពេញការងារម៉ោង ៨:០០ នាទី​ព្រឹក ដល់ម៉ោង ៤:៤៥ នាទី​រសៀល​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ប្រអប់សំបុត្រទទួលពាក្យបណ្ដឹង ដែលមាននៅអគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្ត-ខណ្ឌ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូលអគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្ត-ខណ្ឌ

ព័ត៌មានពាក់ព័ន្ធ