បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃចំពោះការដាក់លិខិតប្រកាសពន្ធប្រចាំខែ សម្រាប់អ្នកជាប់ពន្ធមធ្យមក្នុងរបបស្វ័យប្រកាស |
មូលដ្ឋានគតិយុត្ត | ▪ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនា- យកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ▪ប្រកាសលេខ ៧២៥ សហវ.ប្រក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការបញ្ឈប់ការលក់ឯកសារលិខិតប្រកាស ពន្ធគ្រប់ប្រភេទ ▪ប្រកាសលេខ ១០៥៩ សហវ.ប្រក.ពដ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៣ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីពន្ធលើប្រាក់ចំណេញ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ទទួលលិខិតប្រកាសពន្ធប្រចាំឆ្នាំ |
កម្រៃសេវាសាធារណៈ | ០ រៀល |
សុពលភាពនៃសេវា សាធារណៈ | ១ ឆ្នាំ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ១ ថ្ងៃ (បន្ទាប់ពីបានបង់ប្រាក់ពន្ធនៅធនាគាររួច បើមានប្រាក់ពន្ធបានបង់) នៃ ថ្ងៃធ្វើការ |
ឯកសារតម្រូវ | អ្នកជាប់ពន្ធមធ្យម៖ លិខិតប្រកាសសារពើពន្ធប្រចាំឆ្នាំ មាន ២ ច្បាប់ (១ ច្បាប់មាន ១៦ ទំព័រ) អ្នកជាប់ពន្ធតូច៖ បញ្ជីស្តុកទំនិញ |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | សាខាពន្ធដារខេត្ត-ខណ្ឌ (អាសយដ្ឋានមានបង្ហាញក្នុងឧបសម្ព័ន្ធភ្ជាប់) |
ពេលម៉ោងបំពេញការងារ | ម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:៤៥ នាទីរសៀល |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ប្រអប់សំបុត្រទទួលពាក្យបណ្ដឹងដែលមាននៅតាមអង្គភាពពន្ធដារ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយ | សាខាពន្ធដារខេត្ត-ខណ្ឌ |